ពួកគេនឹងធ្វើឲ្យខ្លួនឯងជំពប់ គឺអណ្ដាតរបស់ពួកគេប្រឆាំងនឹងខ្លួនឯង; អស់អ្នកដែលឃើញពួកគេនឹងគ្រវីក្បាល។
ទំនុកតម្កើង 140:9 - ព្រះគម្ពីរខ្មែរសាកល រីឯក្បាលរបស់ពួកអ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យសេចក្ដីអន្តរាយនៃបបូរមាត់របស់ពួកគេ គ្របដណ្ដប់ក្បាលរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ រីឯក្បាលនៃអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ បានធ្លាក់ទៅលើគេវិញទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ មានជ័យជម្នះ តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាទូលបង្គំ បានធ្លាក់ទៅលើពួកគេវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឯក្បាលនៃពួកអ្នកដែលព័ទ្ធទូលបង្គំជុំវិញ នោះសូមឲ្យអំពើអាក្រក់របស់បបូរមាត់គេ បានធ្លាក់ទៅលើគេវិញ អាល់គីតាប សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធខ្ញុំ មានជ័យជំនះ តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាខ្ញុំ បានធ្លាក់ទៅលើពួកគេវិញ! |
ពួកគេនឹងធ្វើឲ្យខ្លួនឯងជំពប់ គឺអណ្ដាតរបស់ពួកគេប្រឆាំងនឹងខ្លួនឯង; អស់អ្នកដែលឃើញពួកគេនឹងគ្រវីក្បាល។
សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។
ព្រះអង្គនឹងតបសងដល់ពួកគេតាមអំពើទុច្ចរិតរបស់ពួកគេ ហើយបំផ្លាញជីវិតពួកគេ ដោយសារតែការអាក្រក់របស់ពួកគេ; ព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង នឹងបំផ្លាញជីវិតពួកគេ!៕
មាត់របស់មនុស្សសុចរិតជាប្រភពទឹកនៃជីវិត រីឯមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។
ព្រះពរស្ថិតនៅលើក្បាលរបស់មនុស្សសុចរិត ប៉ុន្តែមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
មាត់របស់មនុស្សល្ងង់ជាសេចក្ដីហិនវិនាសដល់ខ្លួនគេ ហើយបបូរមាត់របស់គាត់ជាអន្ទាក់ដល់ព្រលឹងរបស់ខ្លួន។
ប្រជាជនទាំងអស់ឆ្លើយថា៖ “ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ!”។