Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 140:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ៙ ឯ​ក្បាល​នៃ​ពួក​អ្នក​ដែល​ព័ទ្ធ​ទូលបង្គំ​ជុំវិញ នោះ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​បបូរ​មាត់​គេ បាន​ធ្លាក់​ទៅ​លើ​គេ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ក្បាល​របស់​ពួកអ្នកដែល​ឡោមព័ទ្ធ​ទូលបង្គំ សូមឲ្យ​សេចក្ដីអន្តរាយ​នៃ​បបូរមាត់​របស់ពួកគេ គ្របដណ្ដប់​ក្បាលរបស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ៙ រី​ឯ​ក្បាលនៃ​អស់​អ្នក​ដែល​ឡោម​ព័ទ្ធ​ទូល‌បង្គំ សូម​ឲ្យ​អំពើ​អាក្រក់​នៃ​បបូរ​មាត់​របស់​គេ បាន​ធ្លាក់​ទៅ​លើ​គេវិញ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ឡោម‌ព័ទ្ធ​ទូលបង្គំ មាន​ជ័យ‌ជម្នះ តែ​ឲ្យ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ទូលបង្គំ បាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!

សូមមើលជំពូក ចម្លង

អាល់គីតាប

9 សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ឡោម‌ព័ទ្ធ​ខ្ញុំ មាន​ជ័យ‌ជំនះ តែ​ឲ្យ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ខ្ញុំ បាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 140:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សេរែស ជា​ប្រពន្ធ​លោក នឹង​ពួក​សំឡាញ់​ទាំង​ប៉ុន្មាន​ក៏​និយាយ​ឡើង​ថា ត្រូវ​ឲ្យ​គេ​ដំឡើង​ឈើ​កំពស់​៥០​ហត្ថ រួច​ដល់​ព្រឹក​ឡើង ឲ្យ​ចូល​ទៅ​ទូល​សូម​ច្បាប់​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ចង​ក​ព្យួរ​ទៅ ដូច្នេះ លោក​នឹង​ចូល​ទៅ​ពិសា​លៀង​ជា​មួយ​នឹង​ស្តេច ដោយ​អំណរ​បាន ដំណើរ​នោះ​បាន​ពេញ​ចិត្ត​ដល់​ហាម៉ាន លោក​ក៏​ឲ្យ​គេ​ដំឡើង​ឈើ​សំរាប់​ព្យួរ​នោះ​ឡើង។


គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​នៅ​ឈើ ដែល​លោក​បាន​ដំឡើង​សំរាប់​ចង​ព្យួរ​ម៉ា‌ដេកាយ​នោះ​ទៅ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់​បង់។


គឺ​អណ្តាត​ខ្លួន​គេ​នឹង​នាំ​ឲ្យ​គេ​ដួល ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នឹង​គ្រវី​ក្បាល


សេចក្ដី​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​សេចក្ដី​ច្រឡោត​របស់​គេ នឹង​ចុះ​មក​លើ​ក្រយៅ​ក្បាល​គេ​ដែរ


ទ្រង់​បាន​ទំលាក់​ការ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ហើយ​នឹង​កាត់​គេ​ចេញ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន​គេ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​កាត់‌កាល់​គេ​ចេញ។


មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។


អំណោយ​ពរ រមែង​ស្ថិត​លើ​ក្បាល​នៃ​មនុស្ស​សុចរិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់​វិញ។


មាន​អន្ទាក់​អាក្រក់ នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់ តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្ដី​លំបាក។


មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។


បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា នឹង​កូន​ចៅ​របស់​យើង​ចុះ


តែ​អញ​ខ្លាច​ការ​បង្អុច‌បង្អាល​របស់​ពួក​ខ្មាំង​សត្រូវ​គេ ក្រែង​ពួក​ទាស់​ទទឹង​ទាំង​នោះ បាន​មើល‌ងាយ ហើយ​ក្រែង​គេ​ថា ដៃ​យើង​បាន​ឈ្នះ​ទេ មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម