Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:11 - ព្រះគម្ពីរខ្មែរសាកល

11 មាត់​របស់​មនុស្ស​សុចរិត​ជា​ប្រភពទឹក​នៃ​ជីវិត រីឯ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មាត់​របស់​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពាក្យ​សំដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:11
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទៀងត្រង់​ឃើញ​ដូច្នេះ ក៏​អរសប្បាយ រីឯ​អស់ទាំង​មនុស្សទុច្ចរិត​ក៏​បិទ​មាត់​។


បបូរមាត់​របស់​មនុស្ស​សុចរិត​ចេះ​និយាយ​អ្វីដែលសមគួរ រីឯ​មាត់​របស់​មនុស្ស​អាក្រក់​និយាយតែ​សេចក្ដីកំហូច​៕


ព្រះពរ​ស្ថិត​នៅលើ​ក្បាល​របស់​មនុស្ស​សុចរិត ប៉ុន្តែ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។


សេចក្ដីបង្រៀន​របស់​មនុស្ស​មានប្រាជ្ញា ជា​ប្រភពទឹក​នៃ​ជីវិត ដើម្បីឲ្យ​បាន​បែរចេញ​ពី​អន្ទាក់​នៃ​សេចក្ដីស្លាប់​។


អណ្ដាត​នៃ​ការប្រោសឲ្យជា ជា​ដើមឈើ​នៃ​ជីវិត រីឯ​ភាពវៀចវេរ​នៅក្នុង​អណ្ដាត ជា​ការបាក់បែក​ដល់​ចិត្ត​។


បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា ផ្សាយ​ចំណេះដឹង ប៉ុន្តែ​ចិត្ត​របស់​មនុស្សល្ងង់​មិនមែន​ដូច្នោះ​ទេ​។


ពាក្យសម្ដី​ពី​មាត់​មនុស្ស​ជា​ទឹក​ដ៏ជ្រៅ​; ប្រភពទឹក​នៃ​ប្រាជ្ញា​ជា​ទឹកជ្រោះ​ដែល​ហូរចេញ​។


មាស និង​ត្បូងទទឹម​មាន​បរិបូរ ប៉ុន្តែ​បបូរមាត់​នៃ​ចំណេះដឹង ជា​គ្រឿងអលង្ការ​ដ៏មានតម្លៃ​។


កុំឲ្យ​មាន​សម្ដី​ថោកទាប​ណាមួយ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​និយាយពាក្យ​ល្អ​សម្រាប់​ការស្អាងទឹកចិត្ត​តាមដែលគេ​ត្រូវការ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្ដាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម