ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌ ព្រះអង្គទ្រង់ស្រឡាញ់សេចក្ដីសុចរិត; មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្ររបស់ព្រះអង្គ៕
ទំនុកតម្កើង 140:13 - ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គជាប្រាកដ មនុស្សទៀងត្រង់នឹងរស់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាកដហើយ មនុស្សសុចរិត នឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ហើយមនុស្សទៀងត្រង់ នឹងរស់នៅក្នុងព្រះវត្តមានព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងព្រះនាមរបស់ព្រះអង្គ ហើយមនុស្សសុចរិតនឹងឃើញព្រះភ័ក្ត្រព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់ ហើយមនុស្សទៀងត្រង់ នឹងនៅចំពោះទ្រង់ជាមិនខាន។ អាល់គីតាប ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងនាមរបស់ទ្រង់ ហើយមនុស្សសុចរិតនឹងបានឃើញទ្រង់។ |
ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌ ព្រះអង្គទ្រង់ស្រឡាញ់សេចក្ដីសុចរិត; មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្ររបស់ព្រះអង្គ៕
ព្រះអង្គនឹងឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត; នៅចំពោះព្រះអង្គមានអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំរបស់ព្រះអង្គមានសេចក្ដីរីករាយជាដរាប៕
ប្រាកដជាសេចក្ដីល្អ និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹងដេញតាមខ្ញុំ ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រហូតអស់កល្បជានិច្ច៕
មនុស្សសុចរិតអើយ ចូរអរសប្បាយ ហើយត្រេកអរក្នុងព្រះយេហូវ៉ា! អស់អ្នកដែលមានចិត្តទៀងត្រង់អើយ ចូរស្រែកហ៊ោសប្បាយចុះ!៕
អស់ទាំងឆ្អឹងទូលបង្គំនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ តើនរណាដូចព្រះអង្គដែលរំដោះមនុស្សទ័លក្រពីអ្នកដែលខ្លាំងជាងខ្លួនអ្នកនោះ គឺរំដោះមនុស្សទ័លក្រ និងមនុស្សខ្វះខាតពីអ្នកដែលប្លន់ពួកគេ?”។
ព្រះអង្គដឹកនាំទូលបង្គំដោយដំបូន្មានរបស់ព្រះអង្គ ហើយក្រោយមក ព្រះអង្គនឹងទទួលទូលបង្គំចូលក្នុងសិរីរុងរឿង។
មនុស្សសុចរិតអើយ ចូរអរសប្បាយក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!៕
ដ្បិតព្រះយេហូវ៉ានឹងកាន់ក្ដីឲ្យពួកគេ ហើយព្រះអង្គនឹងរឹបអូសយកជីវិតពួកអ្នកដែលរឹបអូសពួកគេ។
ដូច្នេះ កាលណាខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងមកម្ដងទៀត ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។
បន្ទាប់មក យើងដែលនៅរស់ ដែលនៅសល់ នឹងត្រូវបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស។ ដូច្នេះ យើងនឹងនៅជាមួយព្រះអម្ចាស់ជារៀងរហូត។