សូមសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ព្រះអង្គដែលសង្គ្រោះអ្នកដែលជ្រកកោនឲ្យរួចពីពួកអ្នកតតាំង ដោយព្រះហស្តស្ដាំអើយ!
ទំនុកតម្កើង 138:7 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនាក៏ដោយ ក៏ព្រះអង្គនឹងរក្សាជីវិតទូលបង្គំ; ព្រះអង្គនឹងលូកព្រះហស្តរបស់ព្រះអង្គទាស់នឹងកំហឹងរបស់សត្រូវទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងសង្គ្រោះទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្ន ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះទូលបង្គំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើទូលបង្គំដើរនៅកណ្តាលសេចក្ដីទុក្ខវេទនា គង់តែទ្រង់នឹងចំរើនកំឡាំងដល់ទូលបង្គំផង ទ្រង់នឹងលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធរបស់ពួកខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំនៃទ្រង់នឹងជួយសង្គ្រោះទូលបង្គំដែរ អាល់គីតាប នៅពេលខ្ញុំជួបប្រទះនឹងភាពអាសន្ន ទ្រង់រក្សាការពារជីវិតខ្ញុំ ទ្រង់វាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះខ្ញុំ ដោយអំណាចរបស់ទ្រង់។ |
សូមសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ព្រះអង្គដែលសង្គ្រោះអ្នកដែលជ្រកកោនឲ្យរួចពីពួកអ្នកតតាំង ដោយព្រះហស្តស្ដាំអើយ!
ព្រះអង្គបានរំដោះខ្ញុំពីសត្រូវដ៏ខ្លាំងពូកែ និងពីពួកដែលស្អប់ខ្ញុំ ដ្បិតពួកគេខ្លាំងជាងខ្ញុំ។
ពួកគេប្រឈមមុខនឹងខ្ញុំនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់ខ្ញុំ ប៉ុន្តែព្រះយេហូវ៉ាជាពំនឹងរបស់ខ្ញុំ។
ព្រះអង្គអើយ ព្រះអង្គបានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គដល់ទូលបង្គំ ព្រះហស្តស្ដាំរបស់ព្រះអង្គទ្រទូលបង្គំ ហើយភាពរាបសារបស់ព្រះអង្គធ្វើឲ្យទូលបង្គំបានចម្រើនឡើង។
ឥឡូវនេះ ខ្ញុំបានដឹងហើយថា ព្រះយេហូវ៉ានឹងសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ; ព្រះអង្គនឹងឆ្លើយតបនឹងព្រះរាជាពីស្ថានសួគ៌ដ៏វិសុទ្ធរបស់ព្រះអង្គ ដោយព្រះចេស្ដានៃសេចក្ដីសង្គ្រោះនៅព្រះហស្តស្ដាំរបស់ព្រះអង្គ។
ជាការពិត ពួកគាត់ចាប់យកទឹកដី មិនមែនដោយដាវរបស់ខ្លួនទេ ហើយដើមដៃរបស់ពួកគាត់ក៏មិនបានសង្គ្រោះពួកគាត់ដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គវិញ ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យនឹងពួកគាត់។
ពេលនោះ ពួកសត្រូវរបស់ខ្ញុំនឹងថយទៅក្រោយវិញ នៅថ្ងៃដែលខ្ញុំស្រែកហៅ។ ខ្ញុំដឹងការនេះហើយថាព្រះនៅខាងខ្ញុំ!
សូមសង្គ្រោះដោយព្រះហស្តស្ដាំរបស់ព្រះអង្គ សូមព្រះអង្គឆ្លើយនឹងយើងខ្ញុំផង ដើម្បីឲ្យអ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គត្រូវបានរំដោះឲ្យរួច។
នោះខ្ញុំក៏និយាយថា៖ “ការដែលខ្ញុំឈឺផ្សាមកពីការនេះឯង គឺព្រះហស្តស្ដាំរបស់ព្រះដ៏ខ្ពស់បំផុតបានប្រែប្រួលហើយ”។
តើព្រះអង្គនឹងមិនធ្វើឲ្យយើងខ្ញុំមានជីវិតឡើងវិញម្ដងទៀត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គអរសប្បាយក្នុងព្រះអង្គទេឬ?
គ្មានអ្វីនៅសល់ឡើយ លើកលែងតែការលុតចុះនៅកណ្ដាលពួកឈ្លើយសឹក ឬការដួលនៅកណ្ដាលពួកអ្នកដែលត្រូវបានកាប់សម្លាប់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
ដោយហេតុនោះ ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ រួចព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទាស់នឹងពួកគេ ហើយវាយពួកគេ នោះភ្នំទាំងឡាយក៏រញ្ជួយ ហើយសាកសពរបស់ពួកគេបានត្រឡប់ដូចជាសំរាមនៅកណ្ដាលផ្លូវ។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។
ដ្បិតយើងមិនតតាំងជារៀងរហូតទេ ក៏មិនខឹងជាដរាបដែរ ក្រែងលោវិញ្ញាណរបស់មនុស្សជាខ្យល់ដង្ហើម ដែលយើងបានបង្កើត បានចុះខ្សោយនៅមុខយើង។
គឺជនជាតិអើរ៉ាមដែលនៅទិសខាងកើត និងជនជាតិភីលីស្ទីនដែលនៅទិសខាងលិច នឹងហាមាត់ស៊ីបំផ្លាញអ៊ីស្រាអែល។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់ គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។
ម៉ាណាសេនឹងស៊ីអេប្រាអិម ហើយអេប្រាអិមនឹងស៊ីម៉ាណាសេ ហើយពួកគេនឹងប្រឆាំងនឹងយូដាជាមួយគ្នា។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត៕
ព្រះអង្គត្រូវបានលើកឡើងទៅខាងស្ដាំព្រះ ហើយទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា រួចព្រះអង្គក៏ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធនេះមក ដូចដែលអ្នករាល់គ្នាកំពុងតែឃើញ និងឮដែរ។