Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:10 - ព្រះគម្ពីរខ្មែរសាកល

10 នោះ​ខ្ញុំ​ក៏​និយាយថា​៖ “ការដែល​ខ្ញុំ​ឈឺផ្សា​មកពី​ការនេះ​ឯង គឺ​ព្រះហស្តស្ដាំ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​បាន​ប្រែប្រួល​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​នោះ ទូល‌បង្គំ​គិត​ថា «នេះ​ជា​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំទេ ដែល​យល់​ថា ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រែ​ប្រួល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ មក​ពី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លែង​សម្តែង​ព្រះ‌បារមី​ជួយ​យើង​ទៀត​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ៙ នោះ​ទូលបង្គំ​បាន​នឹក​ថា នេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​របស់​ទូលបង្គំ តែ​ទូលបង្គំ​នឹង​នឹក​ចាំ​ពី​គ្រា​ដែល​ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រោស​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​គិត​ទៀត​ថា ខ្ញុំ​រង​ទុក្ខ​វេទនា​ដូច្នេះ មក​ពី​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លែង​សំដែង​អំណាច​ជួយ​យើង​ទៀត​ហើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​ខ្ញុំ​បាន​និយាយ​ក្នុង​ការ​ភ័យស្លន់​របស់ខ្ញុំ​ថា​៖ “មនុស្ស​ទាំងអស់​សុទ្ធតែ​ភូតភរ” ក៏ដោយ​។


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​បាន​ទូល​ទាំង​ភ័យស្លន់​ថា​៖ “ទូលបង្គំ​ត្រូវបាន​កាត់ចេញ​ពីចំពោះ​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​!” ប៉ុន្តែ​នៅពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​។


នោះ​ទូលបង្គំ​ក៏​ល្ងង់ខ្លៅ ហើយ​គ្មានចំណេះដឹង​; ទូលបង្គំ​ជា​សត្វតិរច្ឆាន​នៅចំពោះ​ព្រះអង្គ​។


ទូលបង្គំ​រិះគិត​អំពី​អស់ទាំង​ថ្ងៃ​កាលពីបុរាណ គឺ​អស់ទាំង​ឆ្នាំ​ដ៏យូរលង់មកហើយ​។


សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​ទត​ឃើញ​ពី​លំនៅ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់ព្រះអង្គ​ផង​! ព្រះហឫទ័យឆេះឆួល និង​ព្រះចេស្ដា​របស់ព្រះអង្គ តើ​នៅ​ឯណា​? ការរំជួល​ក្នុង​ព្រះហឫទ័យ និង​សេចក្ដីមេត្តា​របស់ព្រះអង្គ ត្រូវបាន​បង្ខាំង​ពី​ទូលបង្គំ​ហើយ​។


ភ្លាមនោះ ឪពុក​របស់​ក្មេង​ក៏​ស្រែកឡើង​ថា​៖ “​ខ្ញុំ​ជឿ​ហើយ​! សូម​ជួយ​ភាពឥតជំនឿ​របស់ខ្ញុំ​ផង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម