ដ្បិតព្រះអង្គទ្រង់ស្គាល់រូបសណ្ឋានរបស់យើង ក៏នឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
ទំនុកតម្កើង 125:3 - ព្រះគម្ពីរខ្មែរសាកល ដំបងរាជ្យនៃសេចក្ដីអាក្រក់នឹងមិនស្ថិតនៅលើទឹកដីដែលជាចំណែករបស់មនុស្សសុចរិតឡើយ ក្រែងលោមនុស្សសុចរិតលូកដៃទៅរកអំពើទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដំបងនៃសេចក្ដីអាក្រក់ នឹងមិនស្ថិតលើស្រុកដែលជាចំណែក របស់មនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិត លូកដៃទៅប្រព្រឹត្តអំពើទុច្ចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលម្អៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះដំបងនៃសេចក្ដីអាក្រក់ នឹងមិនគ្របលើចំណែកនៃមនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិតលូកដៃទៅចាប់ សេចក្ដីទុច្ចរិតឲ្យសោះ អាល់គីតាប ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។ |
ដ្បិតព្រះអង្គទ្រង់ស្គាល់រូបសណ្ឋានរបស់យើង ក៏នឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
សម្លាញ់ភ្ងារបស់ខ្ញុំបានលូកដៃទាស់នឹងពួកមិត្តសម្លាញ់របស់ខ្លួន ក៏បានក្បត់សម្ពន្ធមេត្រីរបស់ខ្លួនផង។
ខ្មាំងសត្រូវនឹងសង្គ្រុបលើគាត់មិនបានឡើយ ហើយកូនចៅនៃសេចក្ដីទុច្ចរិតក៏នឹងធ្វើទុក្ខគាត់មិនបានដែរ។
អ្នកដែលសាបព្រោះសេចក្ដីទុច្ចរិត នឹងច្រូតបានសេចក្ដីអន្តរាយ ហើយដំបងនៃសេចក្ដីក្ដៅក្រហាយរបស់អ្នកនោះ នឹងសាបសូន្យទៅ។
“វេទនាហើយ! អាស្ស៊ីរី ដែលជារំពាត់នៃកំហឹងរបស់យើង! ឈើច្រត់ក្នុងដៃពួកគេ គឺជាសេចក្ដីក្រេវក្រោធរបស់យើង។
ព្រះអង្គបានតតាំងនឹងពួកគេដោយការបណ្ដេញចេញ និងដោយការជម្លៀសពួកគេ នៅថ្ងៃនៃខ្យល់ទិសខាងកើត ព្រះអង្គបានដកពួកគេចេញដោយខ្យល់ដ៏សាហាវរបស់ព្រះអង្គ។
គ្មានការសាកល្បងកើតឡើងដល់អ្នករាល់គ្នាឡើយ លើកលែងតែការសាកល្បងដែលសាមញ្ញដល់មនុស្សលោកប៉ុណ្ណោះ។ ព្រះទ្រង់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្ដាលឲ្យអ្នករាល់គ្នាត្រូវបានល្បងលហួសអ្វីដែលអ្នករាល់គ្នាអាចទ្រាំបាននោះឡើយ ផ្ទុយទៅវិញ ព្រះអង្គនឹងរៀបចំផ្លូវចេញជាមួយនឹងការសាកល្បងដែរ ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំបាន។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។