Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:22 - ព្រះគម្ពីរខ្មែរសាកល

22 ខ្មាំងសត្រូវ​នឹង​សង្គ្រុប​លើ​គាត់​មិនបានឡើយ ហើយ​កូនចៅ​នៃ​សេចក្ដីទុច្ចរិត​ក៏​នឹង​ធ្វើទុក្ខ​គាត់​មិនបាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ខ្មាំង​សត្រូវ​នឹង​មិន​មាន​ប្រៀប​លើ​គេ​បាន​ឡើយ ហើយ​មនុស្ស​អាក្រក់​ក៏​នឹង​មិន សង្កត់​សង្កិន​គេ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេ មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ពួក​ខ្មាំង​សត្រូវ​នឹង​មិន​ដែល​ទារ​អាករ ហើយ​ពួក​មនុស្ស​អាក្រក់​ក៏​មិន​ដែល​សង្កត់‌សង្កិន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គាត់ មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គាត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទូលបង្គំ​នៅ ជាមួយ​ពួកគេ ទូលបង្គំ​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ គឺ​នាម​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​។ ទូលបង្គំ​បាន​រក្សា​ពួកគេ ហើយ​គ្មានអ្នកណា​ក្នុង​ពួកគេ​វិនាស​ឡើយ លើកលែងតែ​កូននៃសេចក្ដីវិនាស ប៉ុណ្ណោះ ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។


កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​របៀប​ណាមួយ​ឡើយ ដ្បិត​ថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែ​ការបោះបង់ជំនឿ​មកដល់​ជាមុនសិន ហើយ​មនុស្ស​នៃ​ការឥតច្បាប់ គឺ​កូននៃសេចក្ដីវិនាស​បាន​លេចមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម