Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 22:8 - ព្រះគម្ពីរខ្មែរសាកល

8 អ្នកដែល​សាបព្រោះ​សេចក្ដីទុច្ចរិត នឹង​ច្រូត​បាន​សេចក្ដីអន្តរាយ ហើយ​ដំបង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់អ្នកនោះ នឹង​សាបសូន្យ​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​ណា​ដែល​សាប‌ព្រោះ​អំពើ​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ នឹង​សាប​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​សាប​ព្រោះ​អំពើ​អាក្រក់​តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ នឹង​រលាយ​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អ្នក​ណា​ដែល​សាប‌ព្រោះ​សេចក្ដី​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ​នឹង​សាប‌សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​សាប​ព្រោះ​អំពើ​អាក្រក់​តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ នឹង​រលាយ​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង




សុភា‌សិត 22:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបងរាជ្យ​នៃ​សេចក្ដីអាក្រក់​នឹង​មិន​ស្ថិតនៅ​លើ​ទឹកដីដែលជា​ចំណែក​របស់​មនុស្ស​សុចរិត​ឡើយ ក្រែងលោ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​រក​អំពើទុច្ចរិត​។


ដូច្នេះ ពួកគេ​នឹង​ស៊ី​ផលផ្លែ​ពី​ផ្លូវ​របស់ខ្លួន ហើយ​បាន​ឆ្អែត​ដោយ​ឧបាយកល​របស់ខ្លួន​។


មាត់​របស់​មនុស្សល្ងីល្ងើ នាំមកនូវ​រំពាត់​សម្រាប់​ខ្នង​របស់ខ្លួន រីឯ​បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា រក្សា​ខ្លួនគេ​។


ដ្បិត​នៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធ​នឹង​បញ្ចប់ ហើយ​កំហឹង​របស់យើង​នឹង​ឆ្ពោះទៅ​ការបំផ្លាញ​ពួកគេ​វិញ”។


“វេទនា​ហើយ​! អាស្ស៊ីរី ដែលជា​រំពាត់​នៃ​កំហឹង​របស់យើង​! ឈើច្រត់​ក្នុង​ដៃ​ពួកគេ គឺជា​សេចក្ដីក្រេវក្រោធ​របស់យើង​។


ភីលីស្ទីន​អើយ កុំ​ឲ្យ​អ្នកទាំងអស់គ្នា​អរសប្បាយ ដោយព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក​ត្រូវបាន​បំបាក់​នោះ​ឡើយ​! ដ្បិត​ពស់ពិស​នឹង​កើតចេញ​ពី​ឫស​នៃ​សត្វពស់ ហើយ​ផលផ្លែ​របស់វា​នឹងទៅជា​ពស់ភ្លើង​ហោះ​។


ដ្បិត​អាស្ស៊ីរី​នឹង​ស្រយុតចិត្ត ដោយសារតែ​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា នៅពេល​ព្រះអង្គ​វាយ​ពួកគេ​ដោយ​រំពាត់​។


ដ្បិត​ព្រះអង្គ​បាន​បំបាក់​នឹម​នៃ​បន្ទុក​របស់ពួកគេ និង​រំពាត់​នៅ​ស្មា​របស់ពួកគេ ព្រមទាំង​ដំបង​របស់​អ្នក​សង្កត់សង្កិន​ពួកគេ គឺ​ដូច​នៅ​ជំនាន់​ម៉ាឌាន​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម