Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 125:2 - ព្រះគម្ពីរខ្មែរសាកល

2 ដូចដែល​ភ្នំ​នៅជុំវិញ​យេរូសាឡិម​ជាយ៉ាងណា ព្រះយេហូវ៉ា​ក៏​គង់​នៅជុំវិញ​ប្រជារាស្ត្រ​របស់ព្រះអង្គ​យ៉ាងនោះដែរ ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ តាំង​ពី​ពេល​នេះ រហូត​ដល់​អស់‌កល្ប​ជានិច្ច យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា នោះ​ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ជុំវិញ​រាស្ត្រ​ទ្រង់​យ៉ាង​នោះ​ដែរ ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា អុលឡោះ‌តាអាឡា​ក៏​នៅ​ជុំ‌វិញ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ តាំង​ពី​ពេល​នេះ រហូត​ដល់​អស់‌កល្ប​ជា‌និច្ច យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 125:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នឹង​រក្សា​ដំណើរ​ចេញទៅ​របស់អ្នក និង​ដំណើរ​មកវិញ​របស់អ្នក ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​៕


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បោះទ័ព​ជុំវិញ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួកគេ​។


ពេលនោះ ព្រះយេហូវ៉ា​នឹង​និម្មិតបង្កើត​ពពក​នៅ​ពេលថ្ងៃ ហើយ​ផ្សែង និង​ពន្លឺ​នៃ​អណ្ដាតភ្លើង​នៅ​ពេលយប់ ពីលើ​អស់ទាំង​ទីកន្លែង​នៃ​ភ្នំ​ស៊ីយ៉ូន និង​ពីលើ​អង្គប្រជុំ​របស់នាង ដ្បិត​នឹង​មាន​បារាំ​មួយ​លើ​អស់ទាំង​សិរីរុងរឿង


ដ្បិត​យើង​នឹង​ធ្វើជា​កំពែង​ភ្លើង​នៅ​ជុំវិញ​នាង ក៏​ធ្វើជា​សិរីរុងរឿង​នៅកណ្ដាល​នាង​ដែរ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម