ដើម្បីរកយុត្តិធម៌ឲ្យកូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន ដូច្នេះមនុស្សនៅលើផែនដីនឹងមិនបំភ័យគេទៀតឡើយ៕
ទំនុកតម្កើង 12:7 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ដែលនឹងថែរក្សាពួកគេ ព្រះអង្គនឹងការពារពួកគេពីជំនាន់នេះជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងថែគេ ព្រះអង្គនឹងការពារយើង ចាប់តាំងពីមនុស្សជំនាន់នេះតរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ច ព្រះអង្គនឹងការពារយើងខ្ញុំឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងថែរក្សាអ្នកទាំងនោះ ទ្រង់នឹងជួយទំនុកបំរុងគេ ចាប់តាំងពីដំណនេះជារៀងរាបតទៅ អាល់គីតាប អុលឡោះតាអាឡាអើយ ទ្រង់ធ្វើតាមបន្ទូលរបស់ទ្រង់ជានិច្ច ទ្រង់នឹងការពារយើងខ្ញុំឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ |
ដើម្បីរកយុត្តិធម៌ឲ្យកូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន ដូច្នេះមនុស្សនៅលើផែនដីនឹងមិនបំភ័យគេទៀតឡើយ៕
ព្រះបន្ទូលរបស់ព្រះអង្គត្រូវបានពិសោធយ៉ាងហ្មត់ចត់ ហេតុនេះហើយបានជាបាវបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងរក្សាដំណើរចេញទៅរបស់អ្នក និងដំណើរមកវិញរបស់អ្នក ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច៕
ព្រះយេហូវ៉ាទ្រង់ថែរក្សាអស់អ្នកដែលស្រឡាញ់ព្រះអង្គ ប៉ុន្តែព្រះអង្គបំផ្លាញអស់ទាំងមនុស្សអាក្រក់វិញ។
ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីបរិសុទ្ធ ទាំងនៅស្ថិតស្ថេរជារៀងរហូត ច្បាប់របស់ព្រះយេហូវ៉ាជាសេចក្ដីពិត ទាំងសុចរិតយុត្តិធម៌គ្រប់ជំពូក។
ដ្បិតព្រះយេហូវ៉ាទ្រង់ស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយព្រះអង្គមិនបោះបង់ចោលវិសុទ្ធជនរបស់ព្រះអង្គឡើយ; ពួកគេត្រូវបានថែរក្សាជារៀងរហូត រីឯពូជពង្សរបស់មនុស្សអាក្រក់នឹងត្រូវបានកាត់ចេញ។
ព្រះយេហូវ៉ាទ្រង់ជួយពួកគេ ហើយរំដោះពួកគេ គឺព្រះអង្គរំដោះពួកគេពីមនុស្សអាក្រក់ ហើយសង្គ្រោះពួកគេ ពីព្រោះពួកគេបានជ្រកកោនក្នុងព្រះអង្គ៕
យើងជាយេហូវ៉ា ដែលថែរក្សានាង យើងនឹងស្រោចនាងគ្រប់ពេលវេលា ហើយថែរក្សានាងទាំងយប់ទាំងថ្ងៃ ក្រែងលោគេបង្ខូចនាង។
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
អ្នករាល់គ្នាត្រូវបានការពារដោយព្រះចេស្ដារបស់ព្រះ តាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះដែលត្រូវបានរៀបចំជាស្រេចដើម្បីសម្ដែងឲ្យឃើញនៅគ្រាចុងបញ្ចប់។
ពីខ្ញុំ យូដាស ដែលជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប្អូនប្រុសរបស់យ៉ាកុប ជូនចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ ដែលត្រូវបានស្រឡាញ់ក្នុងព្រះដែលជាព្រះបិតា និងត្រូវបានរក្សាក្នុងព្រះយេស៊ូវគ្រីស្ទ។