Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 27:3 - ព្រះគម្ពីរខ្មែរសាកល

3 យើង​ជា​យេហូវ៉ា ដែល​ថែរក្សា​នាង យើង​នឹង​ស្រោច​នាង​គ្រប់ពេលវេលា ហើយ​ថែរក្សា​នាង​ទាំងយប់ទាំងថ្ងៃ ក្រែងលោ​គេ​បង្ខូច​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 យើង​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​អ្នក​ថែ​រក្សា យើង​នឹង​ស្រោច​ទឹក​ជា‌និច្ច ហើយ​មើល​ថែ​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរ យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។ យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​អ្នក​ថែ​រក្សា អញ​នឹង​ស្រោច​ទឹក​ជានិច្ច ហើយ​នឹង​ថែ​មើល​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរ យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។ យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។

សូមមើលជំពូក ចម្លង




អេសាយ 27:3
26 ការដាក់ឲ្យឆ្លើយតបគ្នា  

“មើល៍! យើង​នឹង​នាំ​ទឹកជំនន់​មក​លើ​ផែនដី ដើម្បី​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​មាន​រូបសាច់ ដែល​មាន​ដង្ហើម​ជីវិត នៅ​ក្រោមមេឃ​។ របស់សព្វសារពើ​ដែល​នៅលើ​ផែនដី​នឹង​ដាច់ដង្ហើម​។


“ចំណែកឯ​យើង​វិញ មើល៍! យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នករាល់គ្នា និង​ជាមួយ​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នករាល់គ្នា


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​គង់នៅ​ជាមួយ​យើង ព្រះ​នៃ​យ៉ាកុប​ជា​ទីពឹងជ្រក​ដល់​យើង​៕ សេឡា


ព្រះ​គង់នៅ​ក្នុង​ទីក្រុងនោះ ហើយ​នាង​នឹង​មិន​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​នាង​នៅពេល​ព្រឹកព្រលឹម​មកដល់​។


ដូចដែល​បក្សាបក្សី​ហើររេរា​យ៉ាងណា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​នឹង​ការពារ​យេរូសាឡិម​យ៉ាងនោះដែរ​។ ព្រះអង្គ​នឹង​ការពារ ហើយ​ស្រោចស្រង់ ព្រះអង្គ​នឹង​រំលង ហើយ​រំដោះ”។


“គឺ​យើង​ជា​យេហូវ៉ា បាន​ហៅ​អ្នក​ក្នុង​សេចក្ដីសុចរិត យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក​។ យើង​នឹង​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​ប្រជាជន និង​ជា​ពន្លឺ​ដល់​ប្រជាជាតិ​នានា


ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅលើ​អ្នកដែល​ស្រេក ព្រមទាំង​ស្ទឹង​ទៅលើ​ដីហួតហែង​ផង​; យើង​នឹង​ចាក់​វិញ្ញាណ​របស់យើង​ទៅលើ​ពូជពង្ស​របស់អ្នក ព្រមទាំង​ពរ​របស់យើង​ទៅលើ​កូនចៅ​របស់អ្នក​ដែរ​។


គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ សូម្បីតែ​ដល់​វ័យចំណាស់​របស់អ្នក​; យើង​នឹង​ផ្ទុក​អ្នក រហូតដល់​អ្នក​មាន​សក់ស្កូវ​; យើង​បាន​បង្កើត​អ្នក ហើយ​យើង​នឹង​បី​; យើង​នឹង​ផ្ទុក ហើយ​យើង​នឹង​រំដោះ​ផង​។


ចូរ​នឹកចាំ​ការ​ពីមុន​តាំងពីបុរាណមក ដ្បិត​យើង​ហ្នឹងហើយ​ជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។ គឺ​យើង​ហ្នឹងហើយ​ជា​ព្រះ ហើយ​គ្មានអ្នកណា​ដូច​យើង​ឡើយ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ឆ្លើយ​នឹង​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក​។ យើង​នឹង​រក្សា​អ្នក ហើយ​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​បណ្ដាជន ដើម្បី​ស្ដារ​ទឹកដី​នេះ​ឡើងវិញ ដើម្បី​កាន់កាប់​មរតក​ដែល​ជា​ទីស្ងាត់ជ្រងំ


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម