ទំនុកតម្កើង 119:147 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ អាល់គីតាប ខ្ញុំស្រែកអង្វរទ្រង់ តាំងពីមុនថ្ងៃរះទៅទៀត ខ្ញុំទន្ទឹងរង់ចាំទ្រង់មានបន្ទូល។ |
សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិតចេញពីមាត់របស់ទូលបង្គំទាំងស្រុងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមលើច្បាប់របស់ព្រះអង្គ។
អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ក៏អរសប្បាយ ដ្បិតទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។
នៅពេលថ្ងៃ ព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; នៅពេលយប់ ចម្រៀងរបស់ព្រះអង្គនៅជាមួយទូលបង្គំ ជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
ព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គនឹងឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំរៀបរាប់ទូលព្រះអង្គ ទាំងប្រុងស្មារតីផង។
នៅក្នុងព្រះ ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអង្គ; ដោយជឿទុកចិត្តលើព្រះ ខ្ញុំនឹងមិនខ្លាចឡើយ; តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ព្រលឹងរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ពិណបុរាណ និងពិណហាបអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់អរុណឲ្យភ្ញាក់ឡើង!
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែករកជំនួយពីព្រះអង្គ! នៅពេលព្រឹក ពាក្យអធិស្ឋានរបស់ទូលបង្គំមកចំពោះព្រះអង្គ។
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំចូលមកនៅចំពោះព្រះអង្គ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងសម្រែករបស់ទូលបង្គំផង
នៅពេលយប់ ព្រលឹងរបស់ទូលបង្គំប្រាថ្នាចង់បានព្រះអង្គ វិញ្ញាណរបស់ទូលបង្គំដែលនៅក្នុងទូលបង្គំ ក៏ខំប្រឹងស្វែងរកព្រះអង្គ ដ្បិតនៅពេលការជំនុំជម្រះរបស់ព្រះអង្គមកដល់ផែនដី អ្នកដែលរស់នៅពិភពលោកក៏រៀនចេះសេចក្ដីសុចរិត។
ព្រលឹមឡើង ពេលងងឹតខ្លាំងនៅឡើយ ព្រះយេស៊ូវទ្រង់ក្រោកឡើងចេញទៅកន្លែងស្ងាត់ដាច់ពីគេ ហើយអធិស្ឋាននៅទីនោះ។