ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 104:1 - ព្រះគម្ពីរខ្មែរសាកល

ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ព្រះអង្គ​ទ្រង់​ធំឧត្ដម​ណាស់ ព្រះអង្គ​បាន​ពាក់​សិរីរុងរឿង និង​អានុភាព​ជាព្រះពស្ត្រ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​ប្រដាប់​អង្គ​ដោយ​ភាព​រុង​រឿង និង​តេជា‌នុភាព

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត! នៅ​ជុំ‌វិញ​ព្រះអង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី ដ៏​រុងរឿង​ចិញ្ចែង‌ចិញ្ចាច!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​ធំ​ក្រៃ‌លែង ទ្រង់​ប្រដាប់​អង្គ​ដោយ​យស‌សក្តិនឹង​តេជា‌នុភាព

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត! នៅ​ជុំ‌វិញ​ទ្រង់​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី ដ៏​រុង‌រឿង​ចិញ្ចែង‌ចិញ្ចាច!

សូមមើលជំពូក



ទំនុកតម្កើង 104:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ ដែល​នៅ​គ្រប់​កន្លែង​ក្នុង​អំណាចគ្រប់គ្រង​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!​៕


សូមឲ្យ​មនុស្សបាប​វិនាស​អស់​ពី​ផែនដី ហើយ​កុំឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ហាលេលូយ៉ា​!​៕


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង​; ភាពធំឧត្ដម​របស់ព្រះអង្គ​វាស់ស្ទង់​មិនបានឡើយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​ហើយ​! សូម​សង្គ្រោះ​ទូលបង្គំ​ពី​អស់អ្នក​ដែល​តាមបៀតបៀន​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ព្រះអង្គ​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ​! ព្រះយេហូវ៉ា​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ ហើយ​ក្រវាត់​អង្គទ្រង់​ដោយ​ព្រះចេស្ដា នោះ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង​ឥត​រង្គើ​ឡើយ​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ធំឧត្ដម ហើយ​ជា​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម​លើ​អស់ទាំង​ព្រះ​។


កិត្តិយស និង​អានុភាព​នៅចំពោះ​ព្រះអង្គ ឫទ្ធានុភាព និង​សិរីរុងរឿង​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ​។


ព្រះអង្គ​បាន​ពាក់​សេចក្ដីសុចរិត​ជា​ក្រោះការពារទ្រូង ក៏​ពាក់​សេចក្ដីសង្គ្រោះ​ជា​មួកសឹក​លើ​ព្រះសិរ​របស់ព្រះអង្គ ហើយ​គ្រង​ព្រះពស្ត្រ​នៃ​សេចក្ដីសងសឹក​ជា​សម្លៀកបំពាក់ ព្រមទាំង​ដណ្ដប់​អង្គទ្រង់​ដោយ​ព្រះហឫទ័យឆេះឆួល​ជា​ព្រះភូសា​។


“ខណៈដែល​ខ្ញុំ​បន្ត​សង្កេតមើល មាន​បល្ល័ង្ក​ទាំងឡាយ​ត្រូវបាន​តាំងឡើង ហើយ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ក៏​បាន​គង់ចុះ​។ ព្រះពស្ត្រ​របស់ព្រះអង្គ​ស​ដូច​ហិមៈ ព្រះកេសា​នៃ​ព្រះសិរ​របស់ព្រះអង្គ​បរិសុទ្ធ​ដូច​រោមចៀម បល្ល័ង្ក​របស់ព្រះអង្គ​មាន​អណ្ដាតភ្លើង កង់​នៃ​បល្ល័ង្កនោះ​ជា​ភ្លើង​ដែល​កំពុង​ឆេះ​។


ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ ហើយ​សារភាព​ថា​៖ “ឱ​ព្រះអម្ចាស់​ដ៏ជា​ព្រះ​ធំឧត្ដម និង​គួរឲ្យកោតខ្លាច ជា​ព្រះ​ដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ចំពោះ​អ្នកដែល​ស្រឡាញ់​ព្រះអង្គ និង​ចំពោះ​អ្នកដែល​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​អើយ!