Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:4 - ព្រះគម្ពីរខ្មែរសាកល

4 ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ ហើយ​សារភាព​ថា​៖ “ឱ​ព្រះអម្ចាស់​ដ៏ជា​ព្រះ​ធំឧត្ដម និង​គួរឲ្យកោតខ្លាច ជា​ព្រះ​ដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ចំពោះ​អ្នកដែល​ស្រឡាញ់​ព្រះអង្គ និង​ចំពោះ​អ្នកដែល​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​អើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ខ្ញុំ​បាន​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា៖ «ឱព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ព្រះអង្គ​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​អើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ទ្រង់​ដូច​ត​ទៅ: “អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:4
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ទទួលស្គាល់​បាប​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​មិន​បាន​លាក់បាំង​អំពើទុច្ចរិត​របស់ទូលបង្គំ​ទេ​។ ទូលបង្គំ​បាន​ពោលថា​៖ “ខ្ញុំ​នឹង​សារភាព​ការបំពាន​របស់ខ្ញុំ​ដល់​ព្រះយេហូវ៉ា” នោះ​ព្រះអង្គ​បាន​លើកលែងទោស​អំពើទុច្ចរិត​នៃ​បាប​របស់ទូលបង្គំ​ហើយ​។ សេឡា


នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។


ដូច្នេះ ខ្ញុំ​ក៏​បែរ​មុខ​ទៅ​ព្រះអម្ចាស់​ដ៏ជា​ព្រះ ដើម្បី​ស្វែងរក​ព្រះអង្គ​ដោយ​ការអធិស្ឋាន ពាក្យអង្វរករ ការតមអាហារ ការពាក់​ក្រណាត់ធ្មៃ និង​ការអង្គុយក្នុង​ផេះ​។


ដើម្បី​សម្ដែង​សេចក្ដីមេត្តា​ដល់​ដូនតា​របស់យើង និង​ដើម្បី​នឹកចាំ​អំពី​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ


យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម