ព្រះមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងថ្វាយពរព្រះនាមរបស់ព្រះអង្គជារៀងរហូតអស់កល្បជានិច្ច!
ទំនុកតម្កើង 100:1 - ព្រះគម្ពីរខ្មែរសាកល ផែនដីទាំងមូលអើយ ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សនៅលើផែនដី ទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាល បណ្តាជននៅផែនដីអើយ ចូរឡើងសំឡេងដោយអំណរថ្វាយ ព្រះយេហូវ៉ា អាល់គីតាប មនុស្សនៅលើផែនដី ទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងអុលឡោះតាអាឡា! |
ព្រះមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងថ្វាយពរព្រះនាមរបស់ព្រះអង្គជារៀងរហូតអស់កល្បជានិច្ច!
មនុស្សសុចរិតអើយ ចូរអរសប្បាយ ហើយត្រេកអរក្នុងព្រះយេហូវ៉ា! អស់អ្នកដែលមានចិត្តទៀងត្រង់អើយ ចូរស្រែកហ៊ោសប្បាយចុះ!៕
ផែនដីទាំងមូលនឹងថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះអង្គ; ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!”។ សេឡា
សូមឲ្យជាតិសាសន៍នានាអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅលើផែនដី។ សេឡា
អាណាចក្រទាំងឡាយនៅលើផែនដីអើយ ចូរច្រៀងទៅកាន់ព្រះ ចូរច្រៀងសរសើរតម្កើងព្រះអម្ចាស់ចុះ! សេឡា
ផែនដីទាំងមូលអើយ ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះយេហូវ៉ា ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរ ចូរច្រៀងសរសើរតម្កើង!
ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
ខណៈដែលព្រះយេស៊ូវយាងមកជិតផ្លូវចុះពីភ្នំដើមអូលីវ សិស្សទាំងហ្វូងក៏ចាប់ផ្ដើមអរសប្បាយ ហើយសរសើរតម្កើងព្រះអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ ដោយសំឡេងយ៉ាងខ្លាំង
មានសេចក្ដីចែងទុកទៀតថា:“សាសន៍ដទៃអើយ ចូរអរសប្បាយជាមួយប្រជារាស្ត្ររបស់ព្រះអង្គចុះ!”។