Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:10 - ព្រះគម្ពីរខ្មែរសាកល

10 មាន​សេចក្ដី​ចែង​ទុក​ទៀត​ថា​:“សាសន៍ដទៃ​អើយ ចូរ​អរសប្បាយ​ជាមួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ចុះ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ហើយ​មាន​សេចក្ដី​មួយ​ទៀត​ចែង​ទុក​ថា៖​ «ពួក​សាសន៍​ដទៃ​អើយ!​ ចូរ​អរ​សប្បាយ​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចុះ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មាន​សេចក្តី​មួយ​ចែង​ទៀត​ថា៖ «ពួក​សាសន៍​ដទៃ​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចុះ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ!»​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហើយ​មាន​សេចក្ដី​១​ទៀត​ថា «ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់»

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មាន​ចែង​ទៀត​ថាៈ «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ទៅ!» ។

សូមមើលជំពូក ចម្លង




រ៉ូម 15:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អាណាចក្រ​ទាំងឡាយ​នៅលើ​ផែនដី​អើយ ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអម្ចាស់​ចុះ​! សេឡា


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ផែនដី​ត្រេកអរ​! ចូរឲ្យ​កោះ​ជាច្រើន​អរសប្បាយ​!


អស់អ្នក​ដែល​ស្រឡាញ់​យេរូសាឡិម​អើយ ចូរ​អរសប្បាយ​ជាមួយ​នាង ចូរ​ត្រេកអរ​នឹង​នាង​ចុះ​។ អស់អ្នក​ដែល​កាន់ទុក្ខ​ចំពោះ​នាង​អើយ ចូរ​រីករាយ​នឹង​នាង​ដោយ​សេចក្ដីរីករាយ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម