អស់ទាំងពលបរិវាររបស់ព្រះអង្គដែលបម្រើព្រះអង្គ ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ដានីយ៉ែល 7:10 - ព្រះគម្ពីរខ្មែរសាកល ទន្លេភ្លើងបានហូរចេញមកពីចំពោះព្រះអង្គ មនុស្សរាប់ពាន់រាប់ម៉ឺននាក់បម្រើព្រះអង្គ មនុស្សរាប់លានរាប់កោដិនាក់ឈរនៅចំពោះព្រះអង្គ។ ការជំនុំជម្រះបានចាប់ផ្ដើម ហើយក្រាំងទាំងឡាយក៏ត្រូវបានបើកឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទន្លេជាភ្លើងហូរចេញពីចំពោះព្រះអង្គ មានមនុស្សរាប់ពាន់រាប់ម៉ឺនគោរពបម្រើព្រះអង្គ ហើយរាប់លានរាប់កោដិឈរនៅចំពោះព្រះអង្គ។ ការវិនិច្ឆ័យបានរៀបចំជាស្រេច ហើយបញ្ជីទាំងប៉ុន្មានក៏បើកឡើងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លានរាប់កោដិនាក់ទៀតឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំង ម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ អាល់គីតាប មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។ |
អស់ទាំងពលបរិវាររបស់ព្រះអង្គដែលបម្រើព្រះអង្គ ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ផ្សែងបានហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ភ្លើងដែលស៊ីបំផ្លាញចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយរងើកភ្លើងដែលឆេះឡើងក៏ចេញមកពីព្រះអង្គ។
ព្រះរបស់យើងនឹងយាងមក ព្រះអង្គនឹងមិននៅស្ងៀមឡើយ; មានភ្លើងស៊ីបំផ្លាញនៅពីមុខព្រះអង្គ មានខ្យល់ព្យុះយ៉ាងខ្លាំងនៅជុំវិញព្រះអង្គ។
រទេះចម្បាំងរបស់ព្រះមានរាប់លានរាប់កោដិ; ព្រះអម្ចាស់របស់ខ្ញុំគង់នៅក្នុងចំណោមពួកគេ ដូចនៅភ្នំស៊ីណាយ គឺនៅក្នុងទីវិសុទ្ធ។
មើល៍! ព្រះនាមរបស់ព្រះយេហូវ៉ាមកពីចម្ងាយ! ព្រះពិរោធរបស់ព្រះអង្គឆេះឡើង ក៏មានផ្សែងយ៉ាងក្រាស់ ព្រះរឹមរបស់ព្រះអង្គពេញដោយសេចក្ដីក្រេវក្រោធ ព្រះជិវ្ហារបស់ព្រះអង្គដូចជាភ្លើងដែលស៊ីបំផ្លាញ
ជាការពិត កន្លែងបូជាត្រូវបានរៀបចំតាំងពីបុរាណមក មែនហើយ ទីនោះត្រូវបានត្រៀមទុកសម្រាប់ស្ដេច។ ព្រះអង្គបានធ្វើឲ្យគំនរភ្លើងនោះជ្រៅ ហើយធំទូលាយ ទាំងមានភ្លើង និងអុសជាច្រើន គឺខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា បញ្ឆេះទីនោះដូចជាទន្លេស្ពាន់ធ័រ៕
“នៅគ្រានោះ មីកែលទេវតាគ្រប់គ្រងដ៏ធំឧត្ដមដែលថែរក្សាកូនចៅនៃប្រជាជនរបស់អ្នក នឹងក្រោកឡើង រួចនឹងមានគ្រានៃទុក្ខវេទនាដែលមិនដែលកើតមាន តាំងពីមានប្រជាជាតិ រហូតដល់ពេលនោះ។ ប៉ុន្តែនៅគ្រានោះ ប្រជាជនរបស់អ្នកនឹងត្រូវបានរំដោះ គឺអស់អ្នកដែលឃើញមានកត់ទុកក្នុងបញ្ជី។
រហូតដល់ព្រះដែលគង់នៅតាំងពីគ្រាបុរាណបានយាងមកដល់ ហើយសេចក្ដីយុត្តិធម៌ត្រូវបានប្រទានដល់ពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត រួចពេលវេលាដែលពួកវិសុទ្ធជនបានកាន់កាប់រាជ្យនោះក៏មកដល់។
ប៉ុន្តែការជំនុំជម្រះនឹងចាប់ផ្ដើម ហើយអំណាចគ្រងរាជ្យរបស់ទ្រង់នឹងត្រូវបានដកចេញ ដើម្បីឲ្យត្រូវបានបំផ្លាញ និងកម្ទេចរហូតដល់ទីបំផុត។
អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕
ផ្ទុយទៅវិញ អ្នករាល់គ្នាបានចូលមកដល់ភ្នំស៊ីយ៉ូន និងទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺយេរូសាឡិមនៃមេឃ ហើយបានមកដល់ការជួបជុំរបស់បណ្ដាទូតសួគ៌ដ៏ច្រើនរាប់មិនអស់
ហេណុកដែលជាតំណទីប្រាំពីរក្រោយពីអ័ដាម ក៏បានព្យាករអំពីអ្នកទាំងនេះដែរថា៖ “មើល៍! ព្រះអម្ចាស់បានយាងមកជាមួយពួកវិសុទ្ធដ៏ច្រើនរាប់មិនអស់របស់ព្រះអង្គ
ប្រជាជាតិនានាបានខឹង ប៉ុន្តែព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ គឺពេលកំណត់ដើម្បីជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់បាវបម្រើរបស់ព្រះអង្គ ជាបណ្ដាព្យាការី វិសុទ្ធជន និងអ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ គឺទាំងអ្នកតូច និងអ្នកធំ ហើយក៏ជាពេលកំណត់ដើម្បីបំផ្លាញពួកដែលបំផ្លាញផែនដីផង”។
បន្ទាប់មក ខ្ញុំសង្កេតមើល ក៏បានឮសំឡេងរបស់ទូតសួគ៌ជាច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកចាស់ទុំ។ ចំនួនទូតទាំងនោះមានរាប់ពាន់រាប់ម៉ឺនរូប។