ពេលនោះ ម៉ិលគីស្សាដែកស្ដេចនៃសាឡិមបានយកនំប៉័ង និងស្រាទំពាំងបាយជូរមក (ទ្រង់ជាបូជាចារ្យរបស់ព្រះដ៏ខ្ពស់បំផុត)
ដានីយ៉ែល 4:31 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលពាក្យនោះនៅក្នុងព្រះឱស្ឋរបស់ស្ដេចនៅឡើយ មានសំឡេងមួយធ្លាក់មកពីលើមេឃថា៖ “នេប៊ូក្នេសាជាស្ដេចអើយ មានប្រកាសដល់អ្នកថា រាជ្យនេះត្រូវបានដកចេញពីអ្នកហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្តេចកំពុងតែមានរាជឱង្ការពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងចេញពីលើមេឃមកថា៖ «ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រកាសប្រាប់អ្នកថា រាជ្យបានចេញផុតពីអ្នកហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ដេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចកំពុងតែមានបន្ទូលពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងធ្លាក់មកពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រាប់ដល់ឯងហើយ ថារាជ្យបានផុតចេញពីឯងហើយ អាល់គីតាប ពេលស្ដេចមានប្រសាសន៍មិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ |
ពេលនោះ ម៉ិលគីស្សាដែកស្ដេចនៃសាឡិមបានយកនំប៉័ង និងស្រាទំពាំងបាយជូរមក (ទ្រង់ជាបូជាចារ្យរបស់ព្រះដ៏ខ្ពស់បំផុត)
រាជ្យអំណាចរបស់ព្រះអង្គ ជារាជ្យអំណាចដ៏អស់កល្បជានិច្ច ហើយអំណាចគ្រងរាជ្យរបស់ព្រះអង្គនៅគ្រប់ជំនាន់ទាំងអស់។
អំនួតរបស់មនុស្សនឹងបន្ទាបខ្លួនឯងចុះ រីឯមនុស្សរាបទាបក្នុងវិញ្ញាណនឹងទទួលបានសិរីរុងរឿង។
ជាការពិត ព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុក តើនរណាអាចបញ្ឈប់បាន? ព្រះហស្តរបស់ព្រះអង្គបានលាតទៅហើយ តើនរណាអាចធ្វើឲ្យត្រឡប់មកវិញបាន?
នោះខ្ញុំឮមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះ។ គាត់លើកដៃស្ដាំ និងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចថា៖ “ក្នុងមួយគ្រា ពីរគ្រា និងកន្លះគ្រា គឺកាលណាការកម្ទេចអំណាចនៃប្រជារាស្ត្រដ៏វិសុទ្ធត្រូវបានបញ្ចប់ហើយ ការទាំងអស់នេះនឹងត្រូវបានបញ្ចប់ដែរ”។
ព្រះរាជាអើយ នេះជាការកាត់ស្រាយ និងជាការសម្រេចរបស់ព្រះដ៏ខ្ពស់បំផុត ដែលមកដល់ព្រះរាជាព្រះអម្ចាស់នៃខ្ញុំព្រះបាទ
រីឯដូចដែលត្រូវបានបង្គាប់ឲ្យទុកដង្គត់ និងឫសរបស់ដើមឈើនោះយ៉ាងណា អាណាចក្ររបស់ព្រះករុណាក៏នឹងនៅស្ថិតស្ថេរដល់ព្រះករុណាយ៉ាងនោះដែរ កាលណាព្រះករុណាជ្រាបថា ស្ថានសួគ៌គ្រប់គ្រង។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
អ្នកនឹងត្រូវបានបណ្ដេញចេញពីមនុស្ស ហើយលំនៅរបស់អ្នកនឹងនៅជាមួយសត្វព្រៃនៃទីវាល។ គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ហើយរយៈពេលប្រាំពីរគ្រានឹងកន្លងផុតពីអ្នក រហូតទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ”។
លុះផុតថ្ងៃទាំងនោះ យើង នេប៊ូក្នេសា បានងើបភ្នែកឡើងទៅលើមេឃ នោះវិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយយើងបានថ្វាយពរព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរតម្កើង ហើយថ្វាយសិរីរុងរឿងដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បផង ដ្បិតរាជ្យអំណាចរបស់ព្រះអង្គជារាជ្យអំណាចដ៏អស់កល្ប ហើយអាណាចក្ររបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ!
ប៉ុន្តែកាលព្រះទ័យរបស់ទ្រង់បានលើកខ្លួនឡើង ហើយវិញ្ញាណរបស់ទ្រង់បានរឹងរូសរហូតដល់ទ្រង់បានប្រព្រឹត្តដោយអំនួត ទ្រង់ក៏ត្រូវបានទម្លាក់ចុះពីរាជ្យបល្ល័ង្ករបស់ទ្រង់ ហើយសិរីរុងរឿងក៏ត្រូវបានដកចេញពីទ្រង់។
‘ពេរេស’ គឺអាណាចក្ររបស់ព្រះករុណាត្រូវបានបែងចែក និងត្រូវបានប្រគល់ទៅជនជាតិមេឌី និងជនជាតិពើស៊ី”។
ព្រះអង្គទ្រង់រំដោះ និងសង្គ្រោះ ព្រះអង្គទ្រង់ធ្វើទីសម្គាល់ និងការអស្ចារ្យ នៅលើមេឃ និងនៅលើផែនដី។ គឺព្រះអង្គហើយ ដែលរំដោះដានីយ៉ែលពីក្រញាំតោ”។
រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
ព្រះបិតាអើយ សូមលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ!”។ ពេលនោះ មានសំឡេងមួយមកពីលើមេឃថា៖ “យើងបានលើកតម្កើងសិរីរុងរឿងហើយ យើងនឹងលើកតម្កើងសិរីរុងរឿងទៀត”។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។
រួចមក ខ្ញុំឮអាសនាពោលថា៖ “មែនហើយ ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ! ការជំនុំជម្រះរបស់ព្រះអង្គត្រឹមត្រូវ ហើយសុចរិតយុត្តិធម៌!”។