Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:32 - ព្រះគម្ពីរខ្មែរសាកល

32 អ្នក​នឹង​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ហើយ​លំនៅ​របស់អ្នក​នឹង​នៅជាមួយ​សត្វព្រៃនៃទីវាល​។ គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ហើយ​រយៈពេល​ប្រាំពីរ​គ្រា​នឹង​កន្លងផុត​ពី​អ្នក រហូតទាល់តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 គេ​នឹង​បណ្តេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក អ្នក​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​នៅ​ទីវាល គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប ទាល់​តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯង​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ ឯង​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​ពួក​សត្វ​នៅ​ផែនដី ឲ្យ​បាន​ស៊ី​ស្មៅ​ដូច​ជា​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​៧​ខួប ទាល់​តែ​ឯង​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា តាម​ព្រះ‌ហឫទ័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គំរប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:32
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​របស់យើង​គង់នៅ​ស្ថានសួគ៌ ព្រះអង្គ​ទ្រង់​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


អ្វីក៏ដោយ​ដែល​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ នោះ​ព្រះអង្គ​ទ្រង់​ធ្វើ ទាំង​នៅ​លើមេឃ នៅលើ​ផែនដី នៅក្នុង​សមុទ្រ និង​នៅក្នុង​អស់ទាំង​ទីជម្រៅ​។


ដូច្នេះ​ឥឡូវនេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ សូម​សង្គ្រោះ​យើងខ្ញុំ​ពី​កណ្ដាប់ដៃ​របស់ពួកគេ​ផង ដើម្បីឲ្យ​អាណាចក្រ​ទាំងអស់​នៅលើ​ផែនដី​ដឹង​ថា ព្រះអង្គ​ហើយ ជា​ព្រះយេហូវ៉ា គឺ​ព្រះអង្គ​តែមួយប៉ុណ្ណោះ”។


មើល៍! ប្រជាជាតិ​នានា​ប្រៀបដូចជា​តំណក់​មួយ​ពី​ធុងទឹក ហើយ​ត្រូវបាន​ចាត់ទុក​ដូចជា​ធូលី​នៅលើ​ត្រាជូ​; មើល៍! ព្រះអង្គ​ទ្រង់​លើក​កោះ​នានា​ឡើង ដូចជា​របស់​ម៉ដ្ដ​។


ប្រជាជាតិ​ទាំងអស់​ប្រៀបដូចជា​ភាពទទេ​នៅចំពោះ​ព្រះអង្គ ពួកគេ​ត្រូវ​ព្រះអង្គ​ចាត់ទុកថា​តិច​ជាង​គ្មាន​ទៅទៀត ហើយ​ឥតបានការ​ផង​។


យើង​នឹង​ឲ្យ​ទ្រព្យសម្បត្តិ​ដែលនៅ​ទីងងឹត និង​កំណប់​ដែលនៅ​ទីស្ងាត់កំបាំង​ដល់​អ្នក ដើម្បីឲ្យ​អ្នក​បាន​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ដែល​ហៅ​អ្នក​ចំ​ឈ្មោះ​។


គឺ​ព្រះអង្គ​ហើយ ដែល​ផ្លាស់ប្ដូរ​ពេលវេលា និង​រដូវកាល​; ព្រះអង្គ​ទ្រង់​ដក​ស្ដេច​ចេញ ហើយក៏​តាំង​ស្ដេច​ឡើង​; ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នកប្រាជ្ញ ក៏​ប្រទាន​ចំណេះដឹង​ដល់​អ្នក​ចេះដឹង​ផង​។


ខណៈដែល​ពាក្យ​នោះ​នៅក្នុង​ព្រះឱស្ឋ​របស់​ស្ដេច​នៅឡើយ មាន​សំឡេង​មួយ​ធ្លាក់មក​ពី​លើមេឃ​ថា​៖ “នេប៊ូក្នេសា​ជា​ស្ដេច​អើយ មាន​ប្រកាស​ដល់​អ្នក​ថា រាជ្យ​នេះ​ត្រូវបាន​ដកចេញ​ពី​អ្នក​ហើយ​!


ទ្រង់​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្សលោក ហើយ​ចិត្ត​របស់ទ្រង់​ត្រូវបាន​ធ្វើឲ្យបាន​ដូចជា​សត្វព្រៃ​វិញ លំនៅ​របស់ទ្រង់​នៅជាមួយ​លាព្រៃ ហើយ​គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ រូបកាយ​របស់ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ រហូតទាល់តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ព្រះអង្គ​តាំង​អ្នកណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​លើ​អាណាចក្រនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម