Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:26 - ព្រះគម្ពីរខ្មែរសាកល

26 រីឯ​ដូចដែល​ត្រូវបាន​បង្គាប់​ឲ្យ​ទុក​ដង្គត់ និង​ឫស​របស់​ដើមឈើ​នោះ​យ៉ាងណា អាណាចក្រ​របស់ព្រះករុណា​ក៏នឹង​នៅស្ថិតស្ថេរ​ដល់​ព្រះករុណា​យ៉ាងនោះដែរ កាលណា​ព្រះករុណា​ជ្រាប​ថា ស្ថានសួគ៌​គ្រប់គ្រង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ឯ​ដំណើរ​ដែល​បញ្ជា​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ គឺ​ថា រាជ្យ​របស់​ព្រះ​ករុណា​នឹង​ត្រូវ​ប្រគល់​មក​ព្រះ​ករុណា​វិញ នៅ​ពេល​ទ្រង់​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 រីឯ​បញ្ជា​ឲ្យ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ថ្វាយ​រាជ​សម្បត្តិ​មក​ព្រះ‌ករុណា​វិញ នៅ​ពេល​ព្រះ‌ករុណា​ទទួល​ស្គាល់​ព្រះ‌ជា‌អម្ចាស់​សួគ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​ដំណើរ​ដែល​គេ​បាន​បង្គាប់​ឲ្យ​ទុក​គល់ នឹង​ឫស​នៃ​ដើម​នោះ​ឲ្យ​នៅ នោះ​គឺ​ថា រាជ្យ​ទ្រង់​នឹង​បាន​ទុក​នៅសំរាប់​កាល​ណា​ទ្រង់​បាន​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង

សូមមើលជំពូក ចម្លង

អាល់គីតាប

26 រីឯ​បញ្ជា​ឲ្យ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ជូន​រាជ​សម្បត្តិ​មក​ស្តេច​វិញ នៅ​ពេល​ស្តេច​ទទួល​ស្គាល់​អុលឡោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​ពួកគេ​បាន​ទូល​សុំ​សេចក្ដីមេត្តា​ពី​ព្រះ​នៃ​ស្ថានសួគ៌ ទាក់ទងនឹង​អាថ៌កំបាំង​នោះ ដើម្បីកុំឲ្យ​ដានីយ៉ែល និង​ពួក​មិត្តភក្ដិ​របស់គាត់ ត្រូវបាន​បំផ្លាញជីវិត​ជាមួយ​ពួក​អ្នកប្រាជ្ញ​ឯទៀត​នៃ​បាប៊ីឡូន​ឡើយ​។


ពេលនោះ អាថ៌កំបាំង​នោះ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល​ក្នុង​និមិត្ត​នៅ​ពេលយប់ ដានីយ៉ែល​ក៏​ថ្វាយពរ​ព្រះ​នៃ​ស្ថានសួគ៌​។


ព្រះរាជា​អើយ ព្រះករុណា​ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច ដែល​ព្រះ​នៃ​ស្ថានសួគ៌ បាន​ប្រទាន​រាជ្យ អំណាច អានុភាព និង​សិរីរុងរឿង​ដល់​ព្រះករុណា​។


យ៉ាងណាមិញ ចូរ​ទុក​ដង្គត់ និង​ឫស​របស់វា​នៅក្នុង​ដី ដោយ​ចង​វ័ណ្ឌ​ដែក និង​លង្ហិន នៅក្នុង​ស្មៅខ្ចី​នៃ​ទីវាល​។ ចូរ​ឲ្យ​វា​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​ឲ្យ​វា​មាន​ចំណែក​ជាមួយ​សត្វព្រៃ​នៅក្នុង​ស្មៅ​នៃ​ផែនដី​។


“ហើយ​ដែល​ព្រះរាជា​បាន​ទត​ឃើញ​អ្នកសង្កេតការណ៍​មួយ​រូប គឺជា​អ្នក​វិសុទ្ធ​មួយ​រូប ចុះមក​ពី​ស្ថានសួគ៌ និយាយថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ​! យ៉ាងណាមិញ ចូរ​ទុក​ដង្គត់ និង​ឫស​របស់វា​នៅក្នុង​ដី ដោយ​ចង​វ័ណ្ឌ​ដែក និង​លង្ហិន នៅក្នុង​ស្មៅខ្ចី​នៃ​ទីវាល​។ ចូរ​ឲ្យ​វា​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​ឲ្យ​វា​មាន​ចំណែក​ជាមួយ​សត្វព្រៃនៃទីវាល រហូតទាល់តែ​រយៈពេល​ប្រាំពីរ​គ្រា​បាន​កន្លងផុត​ពី​វា’ នោះ


ខណៈដែល​ពាក្យ​នោះ​នៅក្នុង​ព្រះឱស្ឋ​របស់​ស្ដេច​នៅឡើយ មាន​សំឡេង​មួយ​ធ្លាក់មក​ពី​លើមេឃ​ថា​៖ “នេប៊ូក្នេសា​ជា​ស្ដេច​អើយ មាន​ប្រកាស​ដល់​អ្នក​ថា រាជ្យ​នេះ​ត្រូវបាន​ដកចេញ​ពី​អ្នក​ហើយ​!


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


ប៉ុន្តែ​កាល​ព្រះទ័យ​របស់ទ្រង់​បាន​លើក​ខ្លួន​ឡើង ហើយ​វិញ្ញាណ​របស់ទ្រង់​បាន​រឹងរូស​រហូតដល់​ទ្រង់​បាន​ប្រព្រឹត្តដោយអំនួត ទ្រង់​ក៏​ត្រូវបាន​ទម្លាក់ចុះ​ពី​រាជ្យបល្ល័ង្ក​របស់ទ្រង់ ហើយ​សិរីរុងរឿង​ក៏​ត្រូវបាន​ដកចេញ​ពី​ទ្រង់​។


ទ្រង់​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្សលោក ហើយ​ចិត្ត​របស់ទ្រង់​ត្រូវបាន​ធ្វើឲ្យបាន​ដូចជា​សត្វព្រៃ​វិញ លំនៅ​របស់ទ្រង់​នៅជាមួយ​លាព្រៃ ហើយ​គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ រូបកាយ​របស់ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ រហូតទាល់តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ព្រះអង្គ​តាំង​អ្នកណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​លើ​អាណាចក្រនោះ​។


ពួក​សិស្ស​បាន​ឃើញ ក៏​ភ្ញាក់ផ្អើល ទាំង​និយាយថា​៖ “ម្ដេចក៏​ដើមល្វា​នេះ​ក្រៀមស្វិត​ភ្លាម​ដូច្នេះ​?”។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ស្បថ​ឲ្យសោះ​។ កុំ​ស្បថ​ដោយ​អាង​មេឃ ពីព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ​;


ខ្ញុំ​នឹង​ក្រោកឡើង​ទៅរក​ឪពុក​ខ្ញុំ​វិញ ហើយ​ប្រាប់​គាត់​ថា​: “លោក​ឪពុក​អើយ ខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ស្ថានសួគ៌ និង​បាន​ប្រព្រឹត្តបាប​នៅចំពោះ​លោក​ឪពុក​ដែរ​។


កូនប្រុស​និយាយ​នឹង​ឪពុក​ថា​: ‘លោក​ឪពុក​អើយ ខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ស្ថានសួគ៌ និង​បាន​ប្រព្រឹត្តបាប​នៅចំពោះ​លោក​ឪពុក​ដែរ​។ ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅថា​ជា​កូន​របស់លោកឪពុក​ទៀតទេ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម