ដានីយ៉ែល 3:25 - ព្រះគម្ពីរខ្មែរសាកល ទ្រង់មានរាជឱង្ការថា៖ “មើល៍! យើងឃើញមនុស្សបួននាក់ដែលឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើងដោយឥតត្រូវបានធ្វើទុក្ខ ហើយអ្នកទីបួនមានភិនភាគដូចជាកូនរបស់បណ្ដាព្រះ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានរាជឱង្ការថា៖ «តែយើងឃើញមនុស្សបួននាក់ឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើង ឥតឈឺចាប់អ្វីសោះ រីឯអ្នកទីបួនមានទ្រង់ទ្រាយដូចជាកូនព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ ដែលគ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចទេវតា »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ អាល់គីតាប ស្តេចសួរទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ គ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចបុត្រារបស់ព្រះ»។ |
តើនរណាបានឡើងទៅស្ថានសួគ៌ ហើយចុះមក? តើនរណាបានប្រមូលខ្យល់ទុកក្នុងដៃរបស់ខ្លួន? តើនរណាបានខ្ចប់ទឹកក្នុងអាវ? តើនរណាបានតាំងអស់ទាំងចុងបំផុតនៃផែនដីឡើង? តើអ្នកនោះឈ្មោះអ្វី? តើកូនរបស់អ្នកនោះឈ្មោះអ្វី? អ្នកពិតជាដឹង!
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
ប៉ុន្តែប្រសិនបើមិនដូច្នោះក៏ដោយ ព្រះរាជាអើយ សូមឲ្យព្រះករុណាជ្រាបថា យើងខ្ញុំនឹងមិនគោរពបម្រើបណ្ដាព្រះរបស់ព្រះករុណាឡើយ ហើយក៏មិនថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ!”។
ពេលនោះ ព្រះបាទនេប៊ូក្នេសាទ្រង់ភ្ញាក់ផ្អើល ហើយក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ ក៏មានរាជឱង្ការនឹងពួកទីប្រឹក្សារបស់ទ្រង់ថា៖ “តើមិនមែនមនុស្សបីនាក់ទេឬ ដែលយើងបានបោះទៅកណ្ដាលភ្លើងទាំងជាប់ចំណង?”។ គេទូលតបនឹងស្ដេចថា៖ “ព្រះរាជាអើយ ពិតមែនហើយ”។
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។
ដោយហេតុនេះ ស្ដេចទ្រង់រីករាយយ៉ាងក្រៃលែង ហើយបញ្ជាឲ្យលើកដានីយ៉ែលឡើងពីរូងនោះ គេក៏លើកដានីយ៉ែលឡើងពីរូង នោះគ្មានរបួសណាមួយឃើញមានលើខ្លួនគាត់ឡើយ ពីព្រោះគាត់បានជឿទុកចិត្តលើព្រះរបស់គាត់។
ចាប់ពស់ដោយដៃ ហើយទោះបីជាផឹកអ្វីដែលមានជាតិពុលក៏ដោយ ក៏គ្មានគ្រោះថ្នាក់សោះឡើយ។ ពួកគេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ”។
ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។
ហើយបើគិតតាមព្រះវិញ្ញាណនៃសេចក្ដីវិសុទ្ធ ព្រះអង្គត្រូវបានតែងតាំងជាព្រះបុត្រារបស់ព្រះក្នុងព្រះចេស្ដា ដោយការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។