Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 28:5 - ព្រះគម្ពីរខ្មែរសាកល

5 ក៏ប៉ុន្តែ​ប៉ូល​រលាស់​ពស់​នោះ​ទៅក្នុង​ភ្លើង ដោយ​មិន​រងទុក្ខ​អន្តរាយ​អ្វីឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ប៉ុន្ដែ​លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​គ្មាន​ការ​ឈឺ​ចុក​ចាប់​អ្វី​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ក៏ប៉ុន្ដែ លោក​ប៉ុល​រលាស់​ពស់​នោះទម្លាក់​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ​ចាប់​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តែ​គាត់​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ‌ចាប់​អ្វី​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​គាត់​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 28:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹង​ដើរជាន់​លើ​សិង្ហកំណាច និង​ពស់វែក អ្នក​នឹង​ជាន់ឈ្លី​សិង្ហស្ទាវ និង​ពស់ធំ​។


ចាប់​ពស់​ដោយ​ដៃ ហើយ​ទោះបីជា​ផឹក​អ្វី​ដែល​មានជាតិពុល​ក៏ដោយ ក៏​គ្មាន​គ្រោះថ្នាក់​សោះឡើយ​។ ពួកគេ​នឹង​ដាក់​ដៃ​លើ​អ្នកជំងឺ ហើយ​អ្នកជំងឺ​នឹង​បាន​ជាសះស្បើយ”។


មើល៍! ខ្ញុំ​បាន​ឲ្យ​សិទ្ធិអំណាច​ដល់​អ្នករាល់គ្នា​ឲ្យ​ដើរជាន់​ពស់ និង​ខ្យាដំរី ក៏​ឲ្យ​សិទ្ធិអំណាច​លើ​អស់ទាំង​ឥទ្ធិឫទ្ធិ​របស់​ខ្មាំងសត្រូវ​ដែរ ដូច្នេះ​គ្មានអ្វី​ធ្វើទុក្ខ​អ្នករាល់គ្នា​សោះឡើយ​។


ពួកគេ​ស្មានថា​គាត់​រៀបនឹង​ហើមឡើង ឬ​ដួល​ស្លាប់​ភ្លាម ប៉ុន្តែ​ពេល​ពួកគេ​រង់ចាំ​យូរ ហើយ​ឃើញថា​គ្មានអ្វី​ប្លែក​កើតឡើង​ដល់​គាត់​សោះ ពួកគេ​ក៏​ដូរគំនិត ហើយ​ពោលថា​គាត់​ជា​ព្រះ​វិញ​។


ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​កម្ទេច​សាតាំង​ឲ្យនៅ​ក្រោម​ជើង​របស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម