ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា; អស់អ្នកដែលអនុវត្តការនេះមានសុភនិច្ឆ័យដ៏ល្អ។ សេចក្ដីសរសើរតម្កើងនៃព្រះអង្គ នៅស្ថិតស្ថេរជារៀងរហូត៕
កិច្ចការ 10:35 - ព្រះគម្ពីរខ្មែរសាកល គឺក្នុងចំណោមប្រជាជាតិនីមួយៗ អ្នកណាដែលកោតខ្លាចព្រះ និងប្រព្រឹត្តតាមសេចក្ដីសុចរិត ព្រះអង្គទទួលអ្នកនោះ។ Khmer Christian Bible គឺនៅក្នុងចំណោមជនជាតិទាំងអស់ អ្នកណាក៏ដោយដែលកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គទទួលយកអ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគ្រប់ទាំងសាសន៍ អ្នកណាដែលគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តសេចក្តីសុចរិត ព្រះអង្គទទួលអ្នកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត* ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ អាល់គីតាប ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចទ្រង់ ហើយប្រព្រឹត្ដអំពើសុចរិតទ្រង់មុខជាគាប់ចិត្តនឹងអ្នកនោះមិនខាន។ |
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា; អស់អ្នកដែលអនុវត្តការនេះមានសុភនិច្ឆ័យដ៏ល្អ។ សេចក្ដីសរសើរតម្កើងនៃព្រះអង្គ នៅស្ថិតស្ថេរជារៀងរហូត៕
ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីបរិសុទ្ធ ទាំងនៅស្ថិតស្ថេរជារៀងរហូត ច្បាប់របស់ព្រះយេហូវ៉ាជាសេចក្ដីពិត ទាំងសុចរិតយុត្តិធម៌គ្រប់ជំពូក។
សេចក្ដីសង្គ្រោះរបស់ព្រះអង្គពិតជានៅជិតអ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យសិរីរុងរឿងស្ថិតនៅក្នុងស្រុករបស់យើងខ្ញុំ។
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
កុំធ្វើជាមនុស្សមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងឡើយ ចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីសេចក្ដីអាក្រក់;
អ្វីៗទាំងអស់ត្រូវបានឮហើយ នេះជាសរុបសេចក្ដី: ចូរកោតខ្លាចព្រះ ហើយកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតការនេះគឺសម្រាប់មនុស្សទាំងអស់។
ទូតសួគ៌នោះចូលទៅរកនាង និយាយថា៖ “ជម្រាបសួរ នាងដែលបានទទួលព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង”។
លោកមានជំនឿស៊ប់ ហើយលោកជាមួយក្រុមគ្រួសារទាំងមូលរបស់លោក កោតខ្លាចព្រះ។ លោកចែកទានជាច្រើនដល់ប្រជាជន ហើយតែងតែអធិស្ឋានទៅព្រះជានិច្ច។
គាត់ក៏និយាយនឹងពួកគេថា៖ “អ្នករាល់គ្នាដឹងថា ការដែលជនជាតិយូដាសេពគប់ ឬចូលទៅជិតជនបរទេសជាការខុសនឹងក្រឹត្យវិន័យ។ ប៉ុន្តែព្រះបានបង្ហាញខ្ញុំថា មិនត្រូវហៅអ្នកណាម្នាក់ថាមិនបរិសុទ្ធ ឬសៅហ្មងឡើយ។
ទាំងសម្អាតចិត្តរបស់ពួកគេដោយសារតែជំនឿ គឺមិនបានប្រកាន់ថាយើង និងពួកគេខុសគ្នាឡើយ។
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។
ដ្បិតមិនមែនអ្នកស្ដាប់ក្រឹត្យវិន័យទេ ដែលសុចរិតនៅចំពោះព្រះ គឺអ្នកធ្វើតាមក្រឹត្យវិន័យវិញ ដែលនឹងត្រូវបានរាប់ជាសុចរិត។
តាមពិត កាលណាសាសន៍ដទៃដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមសេចក្ដីក្នុងក្រឹត្យវិន័យដោយសភាវគតិ នោះពួកគេជាក្រឹត្យវិន័យដល់ខ្លួនឯងហើយ ទោះបីជាពួកគេគ្មានក្រឹត្យវិន័យក៏ដោយ។
គឺសេចក្ដីសុចរិតរបស់ព្រះតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ។ ជាការពិត គ្មានភាពខុសគ្នាទេ
ដ្បិតយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយដោយព្រះវិញ្ញាណតែមួយ——មិនថាជនជាតិយូដាក្ដី សាសន៍ដទៃក្ដី ទាសករក្ដី មនុស្សមានសេរីភាពក្ដី គឺយើងគ្រប់គ្នាបានប្រទានឲ្យផឹកពីព្រះវិញ្ញាណតែមួយ។
អ្នកដ៏ជាទីស្រឡាញ់អើយ ដោយហេតុនេះ ដោយយើងមានសេចក្ដីសន្យាទាំងនេះហើយ ដូច្នេះចូរជម្រះខ្លួនពីគ្រប់ទាំងសេចក្ដីសៅហ្មងខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបង្ហើយការញែកជាវិសុទ្ធក្នុងការកោតខ្លាចព្រះ។
គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។
ដែលមកដល់អ្នករាល់គ្នា។ នៅក្នុងពិភពលោកទាំងមូល ដំណឹងល្អនេះកំពុងបង្កើតផល ព្រមទាំងចម្រើនឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយយល់ព្រះគុណរបស់ព្រះក្នុងសេចក្ដីពិត
ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។
ប្រសិនបើអ្នករាល់គ្នាដឹងថាព្រះអង្គសុចរិតយុត្តិធម៌ នោះអ្នករាល់គ្នាក៏ដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត បានកើតមកពីព្រះអង្គ។