ព្រះអង្គនឹងធ្វើជាទីវិសុទ្ធ ប៉ុន្តែចំពោះវង្សត្រកូលអ៊ីស្រាអែលទាំងពីរ ព្រះអង្គនឹងធ្វើជាថ្មនៃការជំពប់ និងជាថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ចំពោះអ្នកដែលរស់នៅយេរូសាឡិម ព្រះអង្គនឹងធ្វើជាអង្គប់ និងជាអន្ទាក់ផង។
កាឡាទី 5:11 - ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសពីពិធីកាត់ស្បែក ម្ដេចក៏ខ្ញុំនៅតែត្រូវគេបៀតបៀនទៀត? បើដូច្នេះ ហេតុបណ្ដាលឲ្យជំពប់ដួលពីឈើឆ្កាងលែងមានហើយ។ Khmer Christian Bible បងប្អូនអើយ! បើខ្ញុំនៅតែប្រកាសអំពីការកាត់ស្បែក តើហេតុអ្វីបានជាខ្ញុំនៅតែត្រូវគេបៀតបៀនដូច្នេះ? បើខ្ញុំប្រកាសដូច្នោះមែន នោះឈើឆ្កាងលែងធ្វើឲ្យមានការជំពប់ដួលទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសឲ្យគេធ្វើពិធីកាត់ស្បែក ហេតុអ្វីបានជាគេនៅតែបៀតបៀនខ្ញុំ? ប្រសិនបើខ្ញុំលែងប្រកាសអំពីឈើឆ្កាងវិញ នោះច្បាស់ជាគ្មានអ្នកណាជំពប់ចិត្តឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ ចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីកាត់ស្បែកទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះ ដំណឹងល្អអំពីព្រះគ្រិស្តជាប់ឆ្កាងនឹងលែងធ្វើឲ្យគេរវាតចិត្ត ឃ្លាតចាកពីជំនឿទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បងប្អូនអើយ បើសិនជាខ្ញុំនៅតែប្រដៅឲ្យគេកាត់ស្បែក នោះតើហេតុអ្វីបានជាគេនៅតែបៀតបៀនដល់ខ្ញុំទៀត បើប្រដៅដូច្នោះ នោះសេចក្ដីបង្អាក់បង្អន់ ពីរឿងឈើឆ្កាង ត្រូវបាត់ហើយ អាល់គីតាប បងប្អូនអើយចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីខតាន់ទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះដំណឹងល្អអំពីអាល់ម៉ាហ្សៀសជាប់ឆ្កាង នឹងលែងធ្វើឲ្យគេរវាតចិត្ដ ទៀតហើយ។ |
ព្រះអង្គនឹងធ្វើជាទីវិសុទ្ធ ប៉ុន្តែចំពោះវង្សត្រកូលអ៊ីស្រាអែលទាំងពីរ ព្រះអង្គនឹងធ្វើជាថ្មនៃការជំពប់ និងជាថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ចំពោះអ្នកដែលរស់នៅយេរូសាឡិម ព្រះអង្គនឹងធ្វើជាអង្គប់ និងជាអន្ទាក់ផង។
ប៉ូលចង់ឲ្យធីម៉ូថេទៅជាមួយ ដូច្នេះគាត់នាំធីម៉ូថេទៅធ្វើពិធីកាត់ស្បែក ដោយសារតែជនជាតិយូដាដែលនៅតំបន់នោះ ដ្បិតទាំងអស់គ្នាដឹងថា ឪពុករបស់ធីម៉ូថេជាជនជាតិក្រិក។
ប៉ុន្តែពួកគេបានឮអំពីអ្នកថា អ្នកកំពុងបង្រៀនជនជាតិយូដាទាំងអស់ដែលនៅក្នុងចំណោមសាសន៍ដទៃ ឲ្យបោះបង់ចោលម៉ូសេ ដោយប្រាប់ពួកគេមិនឲ្យធ្វើពិធីកាត់ស្បែកដល់កូនៗ ឬដើរតាមទំនៀមទម្លាប់ឡើយ។
ទាំងស្រែកឡើងថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! មកជួយគ្នា! ជននេះហើយ ជាម្នាក់ដែលបង្រៀនទាស់នឹងប្រជាជន ក្រឹត្យវិន័យ និងកន្លែងនេះ ដល់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង។ លើសពីនេះទៅទៀត វាបាននាំជនជាតិក្រិកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីវិសុទ្ធនេះសៅហ្មង”។
ជាការពិត ដំណឹងនៃឈើឆ្កាងជាសេចក្ដីល្ងង់ខ្លៅសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្តែជាព្រះចេស្ដារបស់ព្រះ សម្រាប់យើងដែលត្រូវបានសង្គ្រោះ។
រីឯយើងវិញ យើងប្រកាសព្រះគ្រីស្ទដែលត្រូវគេឆ្កាង——ជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ជនជាតិយូដា ហើយជាសេចក្ដីល្ងង់ខ្លៅដល់សាសន៍ដទៃ;
យ៉ាងណាមិញ សូម្បីតែទីតុសដែលនៅជាមួយខ្ញុំ ក៏មិនត្រូវគេបង្ខំឲ្យទទួលពិធីកាត់ស្បែកដែរ ទោះបីគាត់ជាជនជាតិក្រិកក៏ដោយ។
ឱ អ្នកកាឡាទីដ៏ល្ងង់ខ្លៅអើយ! តើនរណាបានធ្វើអំពើដាក់អ្នករាល់គ្នា? តើព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង មិនត្រូវបានពណ៌នាយ៉ាងច្បាស់នៅចំពោះភ្នែកអ្នករាល់គ្នាទេឬ?
ប៉ុន្តែដូចដែលកាលនោះ កូនដែលកើតមកតាមសាច់ឈាមបានបៀតបៀនកូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា ឥឡូវនេះក៏មានយ៉ាងនោះដែរ។
អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គឺអ្នកទាំងនោះហើយ ដែលបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក ដើម្បីចៀសវាងពីការបៀតបៀនដោយសារតែឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។
ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណារំខានខ្ញុំឡើយ ដ្បិតខ្ញុំមានស្នាមត្រារបស់ព្រះយេស៊ូវលើរូបកាយរបស់ខ្ញុំហើយ។