Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 8:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​នឹង​ធ្វើជា​ទីវិសុទ្ធ ប៉ុន្តែ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​ទាំង​ពីរ ព្រះអង្គនឹង​ធ្វើជា​ថ្ម​នៃ​ការជំពប់ និង​ជា​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ចំពោះ​អ្នកដែល​រស់នៅ​យេរូសាឡិម ព្រះអង្គនឹង​ធ្វើជា​អង្គប់ និង​ជា​អន្ទាក់​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​នឹង​បាន​សម្រាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្ម​ដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ពីរ​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​នោះ ព្រះអង្គ​ផ្ទាល់​នឹង​ធ្វើ​ជា​ទីសក្ការៈ តែ​ព្រះអង្គ​ជា​ថ្ម​ដែល​នាំ​ឲ្យ ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិច ជា​សិលា​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ ដល់​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ទ្រង់​នឹង​បាន​សំរាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្មដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រាអែល​ទាំង​២​វង្ស ហើយ​ជា​អន្ទាក់ នឹង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​នោះ ទ្រង់​ផ្ទាល់​នឹង​ធ្វើ​ជា​ទី‌សក្ការៈ តែ​ទ្រង់​ជា​ថ្ម​ដែល​នាំ​ឲ្យ ប្រជា‌ជាតិ​អ៊ីស្រ‌អែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិច ជា​សិលា​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ ដល់​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 8:14
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។


មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


សូមឲ្យ​តុអាហារ​របស់ពួកគេ​ក្លាយជា​អង្គប់​នៅចំពោះ​ពួកគេ ហើយ​សូមឲ្យ​សេចក្ដីសុខសាន្ត​ក្លាយជា​អន្ទាក់​ដែរ​។


ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ប៉ម​ដ៏រឹងមាំ មនុស្ស​សុចរិត​នឹង​រត់ទៅ​រក​ប៉មនោះ ក៏​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ទៅ​! ចូរ​ចូលទៅ​ក្នុង​បន្ទប់​របស់ខ្លួន ហើយ​បិទ​ទ្វារ​នៅខាងក្រោយ​អ្នក​ចុះ ចូរ​លាក់ខ្លួន​បន្តិច​សិន រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​កន្លងផុតទៅ​!


ហេតុនោះហើយបានជា​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ស៊ីយ៉ូន ជា​ថ្ម​ដែលត្រូវបានសាកល្បង ជា​ថ្មគ្រឹះ​ដ៏មានតម្លៃ ជា​គ្រឹះ​ដ៏រឹងមាំ​—— អ្នកណាដែល​ជឿទុកចិត្ត នឹង​មិន​ត្រូវ​តក់ស្លុត​ឡើយ​។


ក៏​នឹង​មាន​រោង​មួយ សម្រាប់​ជា​ម្លប់​ពី​កម្ដៅ​នៅ​ពេលថ្ងៃ ហើយ​ជា​ជម្រក និង​ជា​ទីបាំង ពី​ព្យុះ និង​ពី​ភ្លៀង​ផង​៕


យើងខ្ញុំ​រាវរក​ជញ្ជាំង​ដូច​មនុស្ស​ខ្វាក់ភ្នែក ក៏​រាវរក​ដូច​មនុស្ស​គ្មាន​ភ្នែក យើងខ្ញុំ​ជំពប់​នៅ​ពេលថ្ងៃត្រង់​ដូចជា​នៅ​ពេលថ្ងៃលិច ក៏​ប្រៀបដូចជា​មនុស្ស​ស្លាប់​នៅក្នុងចំណោម​មនុស្សមានសុខភាពល្អ​។


ដ្បិត​មុនដែល​កូនប្រុស​នោះ​ចេះ​បដិសេធ​ការ​អាក្រក់ ហើយ​ជ្រើសរើស​ការ​ល្អ ទឹកដី​របស់​ស្ដេច​ពីរ​អង្គ​ដែល​អ្នក​ភ័យខ្លាច​នោះ នឹង​ត្រូវបាន​បោះបង់ចោល​។


ដូច្នេះ ពួកគេ​ក៏​ជំពប់ដួល​ដោយសារតែ​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ព្យាការី​គ្មាន​ការអាប់ឱនកិត្តិយស​ទេ លើកលែងតែ​នៅក្នុង​ស្រុកកំណើត និង​ក្នុង​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ”។


អ្នក​ដែល​ធ្លាក់​លើ​ថ្ម​នេះ នឹង​ត្រូវ​បាក់បែក ហើយ​អ្នកណាដែល​ថ្មនេះ​ធ្លាក់​លើ ថ្មនេះ​នឹង​កិន​អ្នកនោះ​ឲ្យខ្ទេចខ្ទី”។


ស៊ីម្មាន​ឲ្យពរ​ពួកគេ ព្រមទាំង​និយាយ​នឹង​ម៉ារា​ម្ដាយ​របស់​បុត្រតូច​ថា​៖ “មើល៍! កូននេះ​ត្រូវបាន​តាំងឡើង​សម្រាប់​ការដួលរលំ​និង​ការងើបឡើង​របស់​មនុស្ស​ជាច្រើន​ក្នុងចំណោម​អ៊ីស្រាអែល និង​សម្រាប់​ជា​ទីសម្គាល់​ដែល​ត្រូវគេ​ប្រឆាំង


ដូចជា​អន្ទាក់​។ ដ្បិត​ថ្ងៃនោះ​នឹង​មក​លើ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។


ឬ​តើ​នរណា​បាន​ថ្វាយ​ដល់​ព្រះអង្គ​ជាមុន ដើម្បីឲ្យ​ខ្លួន​ត្រូវបាន​តបស្នង​វិញ​? ”។


ហើយជា “ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេ​បាន​ជំពប់ ពីព្រោះ​ពួកគេ​មិនព្រមជឿ​ព្រះបន្ទូល តាម​ដែល​ត្រូវបាន​តម្រូវទុក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម