Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 5:12 - ព្រះគម្ពីរខ្មែរសាកល

12 ខ្ញុំ​ចង់ឲ្យ​ពួក​អ្នក​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​ជ្រួលច្របល់ ក្រៀវ​ខ្លួនឯង​ទៅ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ខ្ញុំ​ចង់​ឲ្យ​ពួកអ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ក្រៀវ​ខ្លួន​ឯង​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ខ្ញុំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ធ្វើឲ្យ​អ្នក​រាល់​គ្នា​ច្រួល​ច្របល់ ក្រៀវ​ខ្លួនឯង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ដែល​នាំ​ឲ្យ​បងប្អូន​ជ្រួល‌ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​ពួក​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា​បាន​កាត់​ខ្លួន​គេ​ចោល​ចេញ នោះ​ខ្ញុំ​ចូល​ចិត្ត​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​ដែល​នាំ​ឲ្យ​បង​ប្អូន​ជ្រួល​ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។

សូមមើលជំពូក ចម្លង




កាឡាទី 5:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ទុកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​ថា អ្នករាល់គ្នា​នឹង​គ្មាន​គំនិត​អ្វី​ផ្សេងទៀត​ឡើយ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ពួកគេ​នឹង​ទទួល​ទោស ទោះបីជាអ្នកណាក៏ដោយ​។


ចំណែកឯ​អ្នក​ខាងក្រៅ​វិញ ព្រះ​នឹង​ជំនុំជម្រះ​ពួកគេ ដូច្នេះ “ចូរ​ដក​មនុស្ស​អាក្រក់​នោះ​ចេញ​ពីចំណោម​អ្នករាល់គ្នា​ទៅ”​៕


ចំពោះ​មនុស្ស​បង្កើតការបាក់បែក ក្រោយពី​ទូន្មាន​ម្ដង ‍ឬ​ពីរដង​ហើយ ក៏​កុំឲ្យពាក់ព័ន្ធ​នឹងពួកគេទៀត​ឡើយ


រីឯ​មនុស្សប្រុស​ដែលមិនទទួលពិធីកាត់ស្បែក ជា​អ្នកដែល​មិន​បាន​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់ខ្លួន អ្នក​នោះ​នឹង​ត្រូវ​កាត់ចេញ​ពី​ប្រជាជន​របស់ខ្លួន ពីព្រោះ​គេ​បាន​ផ្ដាច់​សម្ពន្ធមេត្រី​របស់យើង”។


តាមពិត មានរឿងនេះ ដោយសារតែ​បងប្អូនក្លែងក្លាយ​ដែល​លួចចូលមក ពួកគេ​ចូលមក​ស៊ើបការណ៍​ពី​សេរីភាព​របស់យើង​ដែល​យើង​មាន​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បី​ធ្វើឲ្យ​យើង​ទៅជាទាសករ​។


ដោយ​យើងខ្ញុំ​បាន​ឮ​ថា មាន​អ្នកខ្លះ​ដែល​ចេញ​ពីចំណោម​យើងខ្ញុំ បាន​ធ្វើឲ្យ​បងប្អូន​មានអំពល់​ដោយ​ពាក្យសម្ដី បណ្ដាលឲ្យ​ចិត្ត​បងប្អូន​វិលវល់ ទោះបីជា​យើងខ្ញុំ​មិន​បាន​បង្គាប់​អ្នកទាំងនោះ​ក៏ដោយ


ពេត្រុស​ក៏​និយាយ​នឹង​នាង​ថា​៖ “ហេតុអ្វីបានជា​ពួកអ្នក​ព្រមព្រៀងគ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ​? មើល៍! ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះសព​ប្ដី​នាង​នៅ​មាត់ទ្វារ​ហើយ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ”។


នៅពេល​ឮ​ពាក្យ​ទាំងនេះ អាណានាស​ក៏​ដួល​ដាច់ខ្យល់​ទៅ ហើយ​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​អស់អ្នក​ដែល​ឮ​អំពី​ហេតុការណ៍នេះ​។


ពួកគេ​តប​ថា​៖ “អ្នកឯង​បាន​កើតមក​ក្នុង​បាប​ទាំងស្រុង ហើយ​អ្នកឯង​កំពុង​បង្រៀន​ពួកយើង​ឬ​?”។ រួច​ពួកគេ​ក៏​បណ្ដេញ​គាត់​ចេញ​។


ឡាបាន់​និយាយថា​៖ “មើល៍! ចូរ​ធ្វើ​តាម​ពាក្យ​របស់ឯង​ចុះ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម