កាលលោកហៀបនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាប្រពន្ធថា៖ «មើល៍! បងដឹងថា អូនជាស្ត្រីម្នាក់ដែលមានរូបស្រស់ស្អាត
២ សាំយូអែល 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌតើនពីផ្ទំ ហើយស្ដេចយាងកម្សាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ស្ដេចទតឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានកាល១ថ្ងៃ ពេលជិតងងឹតហើយ នោះដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់ អាល់គីតាប មានថ្ងៃមួយ នៅពេលរសៀល ស្តេចទតក្រោកពីសម្រាន្ត ហើយគាត់ដើរកំសាន្តតាមថែវ ដែលនៅជាន់ខាងលើដំណាក់។ គាត់ឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ |
កាលលោកហៀបនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាប្រពន្ធថា៖ «មើល៍! បងដឹងថា អូនជាស្ត្រីម្នាក់ដែលមានរូបស្រស់ស្អាត
ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
កាលស៊ីគែម ជាកូនរបស់ហាម៉ោរ សាសន៍ហេវី ជាមេលើស្រុកនោះ បានឃើញនាង ក៏ចាប់នាងយកទៅរំលោភ។
គាត់ទុកអ្វីៗទាំងអស់ឲ្យលោកយ៉ូសែបគ្រប់គ្រង ហើយគាត់មិនខ្វល់ខ្វាយអ្វីឡើយ លើកលែងតែអាហារដែលគាត់បរិភោគប៉ុណ្ណោះ។ រីឯលោកយ៉ូសែបមានរូបរាងសង្ហាណាស់។
នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។
ក្រោយមកទៀត មានរឿងកើតឡើងដូច្នេះ គឺអាប់សាឡុម បុត្រាដាវីឌមានកនិដ្ឋាមួយអង្គ មានរូបស្រស់ល្អណាស់ គឺនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះឫទ័យប្រតិព័ទ្ធស្រឡាញ់រូបនាង។
អាប់សាឡុមបង្កើតបានបុត្រាបីអង្គ និងបុត្រីមួយអង្គ នាមនាងតាម៉ារ នាងនោះជាស្ត្រីមានរូបល្អស្រស់។
រីឯរេកាប និងប្អាណា ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះគេក៏ទៅដំណាក់អ៊ីស-បូសែត ក្នុងពេលប្រហែលជាថ្ងៃពេញកម្ដៅ កំពុងដែលទ្រង់ផ្ទំនៅវេលាថ្ងៃត្រង់
រីឯកាលគេបានចូលទៅក្នុងដំណាក់ កំពុងដែលទ្រង់ផ្ទំនៅលើព្រះទែន ក្នុងបន្ទប់សម្រាប់ផ្ទំ នោះគេបានធ្វើគុតស្ដេចទៅ រួចកាត់យកព្រះសិរ ចេញ ទៅតាមផ្លូវស្រុកវាលអស់មួយយប់នោះ
ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំ ដោយចាប់ចិត្តបាន?
សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
សេចក្ដីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នឹងត្រូវអត់ឃ្លាន។
រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។
កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ
អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចតង្វាយថ្វាយដល់ព្រះដទៃនោះ។
អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮពាក្យខ្សឹប ចូរប្រកាសពីលើដំបូលផ្ទះ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
នៅថ្ងៃបន្ទាប់ កាលអ្នកទាំងនោះធ្វើដំណើរទៅជិតដល់ទីក្រុងនោះ លោកពេត្រុសឡើងទៅអធិស្ឋាននៅលើដំបូលផ្ទះ ប្រហែលជាពេលថ្ងៃត្រង់។
កាលណាអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃលើដំបូល ក្រែងមានអ្នកណាម្នាក់ធ្លាក់ពីលើដំបូលនោះមក ហើយនាំឲ្យអ្នកមានទោសចំពោះឈាមនៅលើផ្ទះរបស់អ្នក។
កុំលោភចង់បានប្រពន្ធអ្នកជិតខាងរបស់អ្នក។ កុំចង់បានផ្ទះអ្នកជិតខាងរបស់អ្នក ឬចម្ការ ឬអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គេ ឬគោ លា ឬរបស់អ្វីរបស់អ្នកជិតខាងអ្នកឡើយ"»។
ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
កាលគេបានចុះពីទីខ្ពស់មកក្នុងទីក្រុងវិញ លោកសាំយូអែល និងលោកសូលក៏និយាយគ្នានៅលើដំបូលផ្ទះ។