Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 អាប់សា‌ឡុម​បង្កើត​បាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ នាម​នាង​តាម៉ារ នាង​នោះ​ជា​ស្ត្រី​មាន​រូប​ល្អ​ស្រស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 សម្ដេច​អាប់‌សាឡុម​មាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ។ បុត្រី​នោះ​មាន​នាម តាម៉ារ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 អាប់‌សា‌ឡំម​បង្កើត​បាន​បុត្រា​៣​អង្គ នឹង​បុត្រី​១​អង្គ នាម​នាង​តាម៉ារ នាង​នោះ​ជា​ស្ត្រី​មាន​រូប​ល្អ​ស្រស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 សម្តេច​អាប់‌សាឡុម​មាន​បុត្រា​បី​នាក់ និង​បុត្រី​មួយ​នាក់។ បុត្រី​នោះ​មាន​នាម តាម៉ារ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:27
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ថ្ងៃ​មួយ នៅ​ពេល​ល្ងាច​ជិត​ងងឹតទៅ​ហើយ ព្រះបាទ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់។


ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច្នេះ គឺ​អាប់សា‌ឡុម បុត្រា​ដាវីឌ​មាន​កនិដ្ឋា​មួយ​អង្គ មាន​រូប​ស្រស់​ល្អ​ណាស់ គឺ​នាង​តាម៉ារ ហើយ​អាំណូន ជា​បុត្រា​ដាវីឌ មាន​ព្រះ‌ឫ‌ទ័យ​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​រូប​នាង។


នៅ​គ្រា​ដែល​អាប់សា‌ឡុម​គង់​ព្រះ‌ជន្ម​នៅ​ឡើយ ទ្រង់​ធ្វើ​បង្គោល​ថ្ម​មួយ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួង​សម្រាប់​ជា​ទី​រំឭក ដោយ​នឹក​ថា៖ «យើង​គ្មាន​កូន​ប្រុស​ដើម្បី​នឹង​បន្ត​ឈ្មោះ​យើង​ទេ»។ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់សា‌ឡុម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ៖ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចម្រើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក​ស្ដេច​ដាវីឌ ហើយ​គ្រប់​គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម