Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 រីឯ​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ដំណាក់ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ទែន ក្នុង​បន្ទប់​សម្រាប់​ផ្ទំ នោះ​គេ​បាន​ធ្វើ​គុត​ស្ដេច​ទៅ រួច​កាត់​យក​ព្រះ‌សិរ ចេញ ទៅ​តាម​ផ្លូវ​ស្រុក​វាល​អស់​មួយ​យប់​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មុន​ដំបូង ពួក​គេ​ចូល​ទៅ​ក្នុង​ដំណាក់ នៅ​ពេល​ដែល​ព្រះ‌បាទ​អ៊ីស‌បូសែត​កំពុង​ផ្ទំ​លើ​ព្រះ‌ទែន ក្នុង​ក្រឡា‌បន្ទំ។ ពួក​គេ​ធ្វើ​គុត​ស្ដេច ហើយ​កាត់​យក​ព្រះ‌សិរសា រួច​នាំ​គ្នា​ចេញ​ទៅ។ ពួក​គេ​ដើរ​អស់​មួយ​យប់ កាត់​តាម​តំបន់​អារ៉ា‌បា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រីឯ​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ដំណាក់ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ទែន ក្នុង​បន្ទប់​សំរាប់​ផ្ទំ នោះ​គេ​បាន​ធ្វើ​គុត​ទ្រង់​ទៅ រួច​កាត់​យក​ព្រះ‌សិរ​ចេញ ទៅ​តាម​ផ្លូវ​ស្រុក​វាល​អស់​១​យប់​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មុន​ដំបូង ពួក​គេ​ចូល​ទៅ​ក្នុង​ដំណាក់ នៅ​ពេល​ដែល​ស្តេច​អ៊ីស‌បូសែត​កំពុង​ដេក​លើ​គ្រែ​ក្នុង​បន្ទប់​ដេក។ ពួក​គេ​សម្លាប់​ស្តេច ហើយ​កាត់​យក​ក្បាល រួច​នាំ​គ្នា​ចេញ​ទៅ។ ពួក​គេ​ដើរ​អស់​មួយ​យប់ កាត់​តាម​តំបន់​អារ៉ា‌បា។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 4:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ប៊ី‌នើរ ព្រម​ទាំង​ពួក​ពល​ទ័ព​របស់​លោក គេ​ដើរ​កាត់​ស្រុក​វាល ពេញ​មួយ​យប់​នោះ រួច​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ក៏​ដើរ​កាត់​ស្រុក​ប៊ីត្រោន​ទៅ​ដល់​ម៉ា‌ហា‌ណែម​វិញ។


ទន្លេ​នីល​នឹង​មាន​ពេញ​សុទ្ធ​តែ​កង្កែប វា​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក គឺទៅ​ក្នុង​បន្ទប់​ដេក លើ​គ្រែ និងទៅ​ក្នុង​ផ្ទះ​ពួក​នាម៉ឺន​មន្ត្រី ផ្ទះ​របស់​ប្រជា‌រាស្ត្រ ទៅ​ក្នុង​ជើង‌ក្រាន និង​ផើង​ម្សៅ​របស់​អ្នក​ផង។


ហើយ​យក​ក្បាល​របស់​លោក​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា។


រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សម្លាប់​វា​ទៅ និង​កាត់​ក្បាល​ផង កាល​ពួក​ទ័ព​ភីលី‌ស្ទីន​បាន​ឃើញ​ថា ទាហាន​តំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង។


ចំណែក​ដាវីឌ​ក៏​យក​ក្បាល​សាសន៍​ភីលី‌ស្ទីន​នោះ​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ឯ​គ្រឿង​ប្រដាប់​របស់​វា​ទាំង​ប៉ុន្មាន​យក​ទៅ​ទុក​នៅ​ក្នុង​ជំរំ​របស់​ខ្លួន។


ពួក​គេ​ក៏​កាត់​ព្រះ‌សិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ស្រុក​ភីលី‌ស្ទីន ដើម្បី​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​នៃ​ពួក​ព្រះ​របស់​គេ ហើយ​ដល់​ប្រជាជន​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម