Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 4:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រីឯ​រេកាប និង​ប្អាណា ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​គេ​ក៏​ទៅ​ដំណាក់​អ៊ីស-បូសែត ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ពេញ​កម្ដៅ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​វេលា​ថ្ងៃ​ត្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​រេកាប និង​លោក​បាណា ដែល​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​នោះ ស្ដេច​កំពុង​តែ​ផ្ទំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រីឯ​រេកាប នឹង​ប្អាណា ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​គេ​ក៏​ទៅ​ឯ​ដំណាក់​អ៊ីស-បូសែត ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ពេញ​កំដៅ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​វេលា​ថ្ងៃ​ត្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​រេ‌កាប និង​លោក​បា‌ណា ដែល​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ស្តេច​អ៊ីស‌បូសែត​នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​នោះ​ស្តេច​កំពុង​តែ​ដេក។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 4:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ថ្ងៃ​មួយ នៅ​ពេល​ល្ងាច​ជិត​ងងឹតទៅ​ហើយ ព្រះបាទ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់។


ឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​ស្តេច​សូ​ល បាន​នាំ​យក​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល ទៅ​ក្រុង​ម៉ាហា‌ណែម


ព្រះបាទ​អ៊ីស-បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ មួយ​ឈ្មោះ​ប្អាណា ហើយ​មួយ​ទៀត​ឈ្មោះ​រេកាប ទាំង​ពីរ​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដ្បិត​ស្រុក​ប្អៀរ៉ុត​ក៏​រាប់​ទុក​ជា​របស់​ពួក​បេនយ៉ាមីន​ដែរ។


ប៉ុន្តែ ស៊ីមរី ជា​មេ‌ទ័ព ដែល​ត្រួត​លើ​រទេះ​ចម្បាំង​ទ្រង់​ពាក់​កណ្ដាល លោក​បាន​ក្បត់ ពេល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា។


ពេល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​របស់​សង្ឃ​យេហូ‌យ៉ា‌ដា ក៏​ធ្វើ​គុត​ទ្រង់​នៅ​ក្នុង​ក្រឡា​បន្ទំ រួច​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។


ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ចាប់​ពី​វេលា​ដែល​ទ្រង់​បាន​បែរ​ចេញ លែង​តាម​ព្រះ‌យេហូវ៉ា​ទៅ នោះ​មាន​គេ​កើត​មាន​គំនិត​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម ហើយ​ធ្វើ​គុត​ទ្រង់​នៅ​ទី​នោះ។


ឯ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ គេ​លើក​គ្នា​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម