Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 22:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​ណាអ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ក្រែង​មាន​អ្នក​ណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​នោះមក ហើយ​នាំ​ឲ្យអ្នក​មាន​ទោស​ចំពោះ​ឈាម​នៅ​លើ​ផ្ទះ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រសិន​បើ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំ‌វិញ​ដំបូល​ផ្ទះ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​បណ្ដាល​ឲ្យ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កាល​ណា​សង់​ផ្ទះ​ថ្មី នោះ​ត្រូវ​ឲ្យ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម នឹង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប្រសិន​បើ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំវិញ​ដំបូល​ផ្ទះ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​បណ្តាល​ឲ្យ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 22:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ថ្ងៃ​មួយ នៅ​ពេល​ល្ងាច​ជិត​ងងឹតទៅ​ហើយ ព្រះបាទ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់។


ប្រសិន‌បើ​អ្នក​ណា​ដុត​គុម្ព​បន្លា ហើយ​ភ្លើង​រាល​ទៅ​ឆេះ​កណ្តាប់​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ដែល​ដុត ត្រូវ​តែ​សង​ទៅ​ម្ចាស់​ស្រែ។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ច្រក​ភ្នំ​នៃ​និមិត្ត។ តើ​មាន​ការ​អ្វី​ហ្នឹង បាន​ជា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​គ្រប់​គ្នា​ដូច្នេះ?


អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម និង​ដំណាក់​នៃ​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ។


កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​អ្នក​មិន​ទៅ​ប្រាប់​គេ ឬ​ប្រាម‌ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ‌បង់​ផ្លូវ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​រួច​ជីវិត យ៉ាង​នោះ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​យើង​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​អ្នក​វិញ។


មួយ​ទៀត កាល​ណា​មនុស្ស​សុចរិត​បាន​លះ​ចោល​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​យើង​ដាក់​ហេតុ​ឲ្យ​ចំពប់​នៅ​មុខ​គេ នោះ​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​ដោយ​ព្រោះ​អ្នក​មិន​បាន​ប្រាម‌ប្រាប់​គេ នោះ​គេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​គេ ហើយ​នឹង​លែង​មាន​សេចក្ដី​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ដែរ តែ​យើង​នឹង​ទារ​ឈាម​គេ​ពី​ដៃ​អ្នក​វិញ។


អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ទី​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​ឮ​ពាក្យ​ខ្សឹប ចូរ​ប្រកាស​ពី​លើ​ដំបូល​ផ្ទះ។


គេ​ពុំ​អាច​នាំ​គាត់​ចូល​ទៅ​ជិត​ព្រះ‌អង្គ​បាន ដោយ​ព្រោះ​មហាជន គេ​ក៏​បើក​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះ‌អង្គ​គង់។ កាល​ទម្លុះ​រួច​ហើយ គេ​ក៏​សម្រូត​គ្រែ​ដែល​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​មក​ក្រោម។


នៅ​ថ្ងៃ​បន្ទាប់ កាល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទី​ក្រុងនោះ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ ប្រហែលជា​ពេល​ថ្ងៃ​ត្រង់។


ហេតុ​នេះ យើង​មិន​ត្រូវ​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បង‌ប្អូន​ណា​ជំពប់​ដួល ឬ​រវាត​ចិត្ត​ឡើយ។


កុំ​ធ្វើ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា ដល់​សាសន៍​ក្រិក ឬ​ក្រុម​ជំនុំ​របស់​ព្រះ​ឡើយ


ត្រូវ​លែង​មេ​ឲ្យ​ហើរ​ទៅចុះ តែ​កូន​របស់​វា​អ្នកអាច​យក​បាន ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ ហើយ​មាន​អាយុ​យឺន​យូរ។


មិន​ត្រូវ​ព្រោះ​ពូជ​ពីរប្រភេទ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ឡើយ ក្រែង​ផល​ទាំង​អស់​ត្រូវ​ខូច​ខាត គឺ​ទាំង​ផល​ដែល​អ្នក​បាន​ព្រោះ ទាំង​ផល​ទំពាំង​បាយ​ជូរ។


ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ


ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។


កាល​គេ​បាន​ចុះ​ពី​ទី​ខ្ពស់​មក​ក្នុង​ទី​ក្រុង​វិញ លោក​សាំយូ‌អែល និង​លោក​សូល​ក៏​និយាយ​គ្នា​នៅ​លើ​ដំបូល​ផ្ទះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម