២ សាំយូអែល 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រោយមកទៀត មានរឿងកើតឡើងដូច្នេះ គឺអាប់សាឡុម បុត្រាដាវីឌមានកនិដ្ឋាមួយអង្គ មានរូបស្រស់ល្អណាស់ គឺនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះឫទ័យប្រតិព័ទ្ធស្រឡាញ់រូបនាង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្ដេចអាប់សាឡុម ជាបុត្ររបស់ព្រះបាទដាវីឌ មានប្អូនស្រីម្នាក់នាមព្រះនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្ដេចអាំណូន ជាបុត្រាមួយអង្គទៀតរបស់ព្រះបាទដាវីឌ មានចិត្តប្រតិព័ទ្ធលើរូបនាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ក្រោយនោះមក កើតមានរឿងដូច្នេះ គឺអាប់សាឡំមបុត្រាដាវីឌមានកនិដ្ឋា១ មានរូបស្រស់បស់ល្អ នាមនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះទ័យប្រតិព័ទ្ធស្រឡាញ់ សូមមើលជំពូកអាល់គីតាប1 ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្តេចអាប់សាឡុម ជាបុត្ររបស់ស្តេចទត មានប្អូនស្រីម្នាក់ នាមនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្តេចអាំណូនជាបុត្រាម្នាក់ទៀតរបស់ស្តេចទត បានកើតចិត្តប្រតិព័ទ្ធលើរូបនាង។ សូមមើលជំពូក |