Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​អស់​ទាំង​សេចក្ដីដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​របស់​ជីវិត នោះ​មិន​មែន​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​ពី​លោកីយ៍​នេះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដ្បិត​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ពិភពលោក ដូចជា​តណ្ហា​របស់​សាច់ឈាម តណ្ហា​របស់​ភ្នែក និង​អំនួត​នៃ​ការរស់នៅ មិនមែន​មក​ពី​ព្រះ​បិតា​ទេ គឺ​មក​ពី​ពិភពលោក​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោកិយ​ ដូចជា​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក​ និង​អំនួត​នៅ​ក្នុង​ជីវិត‍​ នោះ​មិន​មែន​មក​ពី​ព្រះវរបិតា​ទេ​ គឺ​មក​ពី​លោកិយ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ត​លោភ‌លន់​របស់​មនុស្ស ចិត្ត​លោភ‌លន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​ព្រះ‌បិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរ‌បិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ដ​លោភ‌លន់​របស់​មនុស្ស ចិត្ដ​លោភ‌លន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​អុលឡោះ‌ជាបិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 2:16
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។


នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។


ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ ដោយ​ចាប់​ចិត្ត​បាន?


គេ​ពាក់​អំនួត​របស់​គេ ដូច​ជា​ពាក់​ខ្សែក ហើយ​គេ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​សម្លៀក​បំពាក់។


គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេ ដោយ​ទាម​ទារ​អាហារ​តាម​ទំនើង​ចិត្ត​របស់​គេ។


ប៉ុន្ដែ ចិត្ត​របស់​គេ​មិន​ទាន់​ស្កប់​ស្កល់​ទេ ហើយ​កាល​អាហារ​នោះ នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ


ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។


កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់ ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​យើង​បានសង់​ទុក​ជា​‌រាជ‌ស្ថាន ដោយ​អំណាច​អានុ‌ភាព​របស់​យើង ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​តេជា​‌នុភាព​របស់​យើង​ទេ​ឬ?»


ដូច្នេះ គេ​ក៏​ហៅ​កន្លែង​នោះ​ថា គីប្រុត​ហាតាវ៉ា ព្រោះ​នៅ​ទី​នោះ​គេ​បាន​កប់​ខ្មោច​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់។


រីឯ​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល គេ​មាន​ចិត្ត​លោភ​ជា​ខ្លាំង ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យំ​តាម​គេ​ដែរ ដោយ​ពោល​ថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ?


មួយ​ទៀត អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​ពិភព​លោក និង​សិរី‌ល្អ​របស់​នគរ​ទាំង​នោះ ថ្វាយ​ព្រះ‌អង្គ​ទត


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្ត្រី​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។


បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​កន្លែង​មួយ​ខ្ពស់ ហើយ​បង្ហាញ​នគរ​ទាំង​អស់​របស់​លោកីយ៍​ឲ្យ​ព្រះ‌អង្គ​ឃើញ ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី


ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ហើយ​កុំ​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។


ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្តី​អាក្រក់ ដូច​ជា​ពួក​លោក។


ដ្បិត​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម តែង​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​សេចក្ដី​ប៉ង​ប្រាថ្នារបស់​ព្រះ‌វិញ្ញាណ ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ ព្រោះ​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា ក៏​រាំង​រា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ធ្វើ​ការ ដែល​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ទៅ​កើត។


អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់​ឈាម ព្រម​ទាំង​តណ្ហា និង​សេចក្ដី​ប៉ង‌ប្រាថ្នា​ផ្សេងៗ​របស់​សាច់​ឈាម​នោះ​ចោល​ហើយ។


ពី​ដើម យើង​ទាំង​អស់​គ្នា​ក៏​បាន​រស់​នៅ​តាម​តណ្ហា​ខាង​សាច់​ឈាម​របស់​យើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ដោយ​ប្រព្រឹត្ត​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គំនិត​ខាង​សាច់​ឈាម ហើយ​យើង​ជាប់​នៅ​ក្នុង​សេចក្ដី​ក្រោធ​តាំង​កំណើត ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ។


ទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះ​ចោល​សេចក្ដី​ទមិឡ​ល្មើស និង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ


ដ្បិត​ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង​ចចេស និង​វង្វេង ទាំង​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា សេចក្ដី​ស្រើប​ស្រាល​គ្រប់​បែប​យ៉ាង ទាំង​រស់​នៅ​ដោយ​ចិត្ត​អាក្រក់ និង​ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។


ប្រាជ្ញា​បែប​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ របស់​សាច់​ឈាម និង​របស់​អារក្ស​វិញ។


តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជាអួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែបនេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។


ក្នុង​ជយ័‌ភណ្ឌ ខ្ញុំប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​មក​ពី​ស្រុក​ស៊ីណើរ សាច់​ប្រាក់​ទម្ងន់​ពីរ​រយ​សេកែល និង​មាស​មួយ​ដុំ​ទម្ងន់​ហាសិប​សេកែល។ ពេល​នោះ ដោយ​ខ្ញុំ​ប្របាទ​មាន​ចិត្ត​លោភ​ចង់​បាន ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ​ទុក។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​បាន​កប់​ក្នុង​ដី កណ្ដាល​ជំរំ​របស់​ខ្ញុំប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ខាង​ក្រោម»។


ចូរ​ធ្វើ​ដូច​ជា​កូន​ដែល​ស្តាប់​បង្គាប់ គឺ​មិន​ត្រូវ​ត្រាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា ដែល​ពី​ដើម​អ្នក​រាល់​គ្នា​នៅ​ល្ងង់​នោះ​ឡើយ


ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។


ជា​ពិសេស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក តាម​សេចក្ដី​ប៉ង​ប្រាថ្នាខាង​សាច់​ឈាម ហើយ​មើល​ងាយ​សិទ្ធិ​អំណាច។ ពួក​គេ​ព្រហើន មាន​ក្បាល​រឹង មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ពួក​អ្នក​ដែល​ប្រកប​ដោយ​សេរីល្អ​ឡើយ


គេ​និយាយ​អួត​ពីសេចក្ដី​ឥត​ប្រយោជន៍ គេ​ប្រើ​តណ្ហា​ស្រើប​ស្រាល​ខាង​សាច់​ឈាម ដើម្បី​ទាក់​ទាញ​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​សេចក្ដី​វង្វេង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម