កាលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់មេត្តាស្តាប់ផង។ អុលឡោះតាអាឡាដែលនៅសូរ៉កា សូមមេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
១ យ៉ូហាន 1:9 - អាល់គីតាប ប៉ុន្ដែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះអុលឡោះដែលស្មោះស្ម័គ្រ និងសុចរិត ទ្រង់នឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងសារភាពបាបរបស់យើង នោះដោយសារព្រះអង្គទ្រង់ស្មោះត្រង់ និងសុចរិតយុត្តិធម៌ ដូច្នេះព្រះអង្គនឹងលើកលែងទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់សេចក្ដីទុច្ចរិតទាំងអស់។ Khmer Christian Bible ប៉ុន្ដែបើយើងទទួលសារភាពបាបរបស់យើង នោះព្រះអង្គស្មោះត្រង់ និងសុចរិត ព្រះអង្គនឹងលើកលែងទោសបាបរបស់យើង ព្រមទាំងសំអាតយើងពីអំពើទុច្ចរិតទាំងអស់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង |
កាលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់មេត្តាស្តាប់ផង។ អុលឡោះតាអាឡាដែលនៅសូរ៉កា សូមមេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកទ្រង់វិញ ហើយអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
សូមទ្រង់ស្ដាប់ ព្រមទាំងមើលមកខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ផង។ ខ្ញុំកំពុងតែទូរអាអង្វរចំពោះទ្រង់ទាំងថ្ងៃទាំងយប់ សូមទ្រង់ប្រណីសន្ដោសជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់។ ខ្ញុំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏បានប្រព្រឹត្តអំពើបាបដែរ។
គ្មាននរណាម្នាក់អាចមើលឃើញកំហុស ដែលខ្លួនប្រព្រឹត្តដោយ អចេតនានោះបានឡើយ សូមលើកលែងទោសឲ្យខ្ញុំ នូវកំហុសណាដែលខ្ញុំមើល មិនឃើញនោះផង។
ខ្ញុំបានសារភាពអំពើបាបចំពោះទ្រង់ ខ្ញុំមិនបានលាក់លៀមកំហុស របស់ខ្ញុំឡើយ ខ្ញុំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះអុលឡោះតាអាឡា!» ទ្រង់ក៏លើកលែងទោសខ្ញុំ ឲ្យរួចពីបាប។ - សម្រាក
អុលឡោះសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់ដំណ ទ្រង់តែងតែអត់ទោស ចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែទ្រង់មិនចាត់ទុកអ្នកមានកំហុសថា ជាជនស្លូតត្រង់ឡើយ។ អ្នកដែលធ្វើខុស ទ្រង់ដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចំរើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ អុលឡោះនឹងអាណិតមេត្តា។
ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាអុលឡោះតាអាឡាប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ។ យើងជាម្ចាស់ដ៏សុចរិត និងជាអ្នកសង្គ្រោះ ក្រៅពីយើង គ្មានអ្នកសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។
ចូរទទួលស្គាល់កំហុសរបស់ខ្លួន តែប៉ុណ្ណោះបានហើយ គឺនាងបានបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់នាង នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី ហើយនាងពុំបានស្ដាប់យើងទេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តទាស់នឹងយើង ហើយបះបោរប្រឆាំងនឹងយើងទៀតផង។
ទ្រង់តែងតែសំដែងចិត្តសប្បុរស និងចិត្តអាណិតអាសូរនេះ សាជាថ្មីរៀងរាល់ព្រឹក ចិត្តស្មោះត្រង់របស់ទ្រង់ មានទំហំធំពន់ពេកក្រៃ។
យើងនឹងប្រោះទឹកដ៏វិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាពេញចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។
ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាម្ចាស់របស់ពួកគេ។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយគាត់ក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកយ៉ះយ៉ា។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយយ៉ះយ៉ាក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
ឱអុលឡោះជាបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ទ្រង់ទេ រីឯខ្ញុំវិញ ខ្ញុំស្គាល់ទ្រង់ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថាទ្រង់បានចាត់ខ្ញុំឲ្យមកមែន។
មានអ្នកជឿជាច្រើននាក់ បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដកាលពីមុន
ក្នុងគ្រាដែលអុលឡោះអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ អុលឡោះពេញចិត្តបង្ហាញអំពីរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត ដើម្បីសំដែងថាអុលឡោះសុចរិត ហើយទ្រង់រាប់អ្នកដែលជឿលើអ៊ីសាឲ្យបានសុចរិតផងដែរ។
អុលឡោះស្មោះត្រង់ ទ្រង់បានត្រាស់ហៅបងប្អូនឲ្យរួមរស់ជាមួយបុត្រារបស់ទ្រង់ គឺអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។
ដើម្បីប្រោសឲ្យក្រុមជំអះបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារបន្ទូលរបស់អុលឡោះ។
ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប៉ុណ្ណោះ ដែលជាម្ចាស់ដ៏ពិតប្រាកដ។ អុលឡោះគោរពតាមសម្ពន្ធមេត្រីរបស់ទ្រង់ ដោយចិត្តស្មោះត្រង់ ហើយសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងកាន់តាមបទបញ្ជារបស់ទ្រង់។
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាអាល់ម៉ាហ្សៀសអ៊ីសាបានមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះផ្ទាល់។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះឲ្យបានខ្ជាប់ខ្ជួន កុំឲ្យរង្គើឡើយ ដ្បិតអុលឡោះមានបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។
ដោយសារជំនឿ សាទីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើអុលឡោះសន្យាយ៉ាងណា ទ្រង់មុខជាធ្វើតាមយ៉ាងនោះដែរ។
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។
ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!