១ ពង្សាវតារក្សត្រ 8:30 - អាល់គីតាប30 កាលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់មេត្តាស្តាប់ផង។ អុលឡោះតាអាឡាដែលនៅសូរ៉កា សូមមេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ហើយកាលណាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ នឹងអធិស្ឋានតម្រង់មកឯទីនេះ នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលណាព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមទ្រង់មេត្តាព្រះសណ្ដាប់ផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ហើយកាលណាទូលបង្គំ ជាបាវបំរើទ្រង់ នឹងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ នឹងអធិស្ឋានដំរង់មកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្ដីទូលអង្វរ របស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ លុះកាលណាទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។ សូមមើលជំពូក |
សូមទ្រង់ដែលនៅសូរ៉កាទ្រង់ស្តាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ទ្រង់ ឲ្យបានរួចពីបាបផង គឺអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើទឹកដីរបស់ទ្រង់ គឺទឹកដី ដែលទ្រង់ប្រទានឲ្យប្រជារាស្ត្រទ្រង់ទុកជាកេរមត៌ក។
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ និងប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះសូមពីទ្រង់ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅផែនដីស្គាល់នាមរបស់ទ្រង់ ហើយគោរពកោតខ្លាចទ្រង់ ដូចអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ដែរ។ ពួកគេនឹងទទួលស្គាល់ថា ដំណាក់ដែលខ្ញុំសង់នេះ ពិតជាកន្លែងដែលទ្រង់នៅមែន។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។