១ កូរិនថូស 6:11 - អាល់គីតាប11 កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្តែអ្នករាល់គ្នាត្រូវបានលាងសម្អាត និងញែកជាវិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងក្នុងព្រះវិញ្ញាណរបស់ព្រះនៃយើង។ សូមមើលជំពូកKhmer Christian Bible11 ហើយបងប្អូនខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្ដែត្រូវបានលាងសំអាត និងត្រូវបានញែកជាបរិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតដោយសារព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ ព្រះជាម្ចាស់លាងសម្អាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានវិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត* ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ត* តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ នឹងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា។ សូមមើលជំពូក |
សូមជម្រាបមកក្រុមជំអះរបស់អុលឡោះនៅក្រុងកូរិនថូស។ អុលឡោះបានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្របរិសុទ្ធ ព្រមទាំងប្រោសប្រទានឲ្យបានបរិសុទ្ធ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាអម្ចាស់របស់យើងដែរ។
យើងដឹងថា អុលឡោះពុំរាប់មនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ គឺបានសុចរិតដោយសារជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសវិញ។ ដូច្នេះយើងក៏បានជឿលើអាល់ម៉ាហ្សៀសអ៊ីសាដែរ ដើម្បីអុលឡោះប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿលើអាល់ម៉ាហ្សៀស គឺមិនមែនដោយបានប្រព្រឹត្ដតាមហ៊ូកុំនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមហ៊ូកុំឡើយ។
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។