សូមរកយុត្តិធម៌ឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យមានសេរីភាពផង សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមបន្ទូលសន្យារបស់ទ្រង់!
ទំនុកតម្កើង 35:23 - អាល់គីតាប ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាអម្ចាស់នៃខ្ញុំអើយ សូមក្រោកឡើង! សូមទ្រង់ក្រោកឡើង រកយុត្តិធម៌ឲ្យខ្ញុំ សូមកាន់ក្តីខាងខ្ញុំផង!។ ព្រះគម្ពីរខ្មែរសាកល ព្រះនៃទូលបង្គំ ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង សូមក្រោកឡើង ដើម្បីសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ និងដើម្បីរឿងក្ដីរបស់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមតើនឡើង! សូមក្រោកឡើង ហើយការពារក្ដីឲ្យទូលបង្គំផង ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃទូលបង្គំ ឱព្រះអម្ចាស់នៃទូលបង្គំអើយ សូមក្រោកឡើង! សូមទ្រង់តើនឡើង រកយុត្តិធម៌ឲ្យទូលបង្គំ សូមកាន់ក្ដីខាងទូលបង្គំផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំ ដោយយុត្តិធម៌ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង |
សូមរកយុត្តិធម៌ឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យមានសេរីភាពផង សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមបន្ទូលសន្យារបស់ទ្រង់!
ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រែកអង្វរទ្រង់: ទ្រង់ជាជំរករបស់ខ្ញុំ នៅក្នុងពិភពលោកនេះ ខ្ញុំគ្មាន អ្វីផ្សេងទៀតក្រៅពីទ្រង់ឡើយ។
អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់នៅសម្រាន្តលក់ដូច្នេះ? សូមក្រោកឡើង! សូមក្រោកឡើង កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។
ហេតុអ្វីបានជាទ្រង់ពួន មិនមើលមកយើងខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់បំភ្លេចយើងខ្ញុំ ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ?
ទោះបីខ្ញុំគ្មានកំហុសអ្វីក៏ដោយ ពួកគេខំរូតរះរៀបចំខ្លួនប្រឆាំងនឹងខ្ញុំ ឱអុលឡោះអើយ សូមក្រោកឡើង មករកខ្ញុំ សូមមើលមកខ្ញុំផង។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមទ្រង់ខឹងតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តខ្ញុំ សូមជួយការពារខ្ញុំផង ដ្បិតទ្រង់ ហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។
សូមឲ្យប្រជាជាតិនានា នាំគ្នាមកចោមរោមជុំវិញទ្រង់! សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា
សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
អុលឡោះអើយ សូមក្រោកឡើង ការពារកិត្តិនាមរបស់ទ្រង់ សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ បានត្មះតិះដៀលទ្រង់ជារៀងរាល់ថ្ងៃ។
សូមសំដែងអំណាចឲ្យកុលសម្ព័ន្ធ អេប្រាអ៊ីម ពុនយ៉ាមីន និងម៉ាណាសេឃើញ សូមមកសង្គ្រោះយើងខ្ញុំផង!
ពេលនោះ ទតនឹងហៅយើងថា “ទ្រង់ជាបិតា និងជាម្ចាស់នៃខ្ញុំ ទ្រង់ជួយការពារ និងសង្គ្រោះខ្ញុំ!”។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សំដែងអំណាច! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ អំណាចទ្រង់ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សំបើមនោះ។
អុលឡោះតាអាឡាអើយ ទ្រង់បានមើលឃើញពួកគេ សង្កត់សង្កិនខ្ញុំ សូមរកយុត្តិធម៌ឲ្យខ្ញុំផង!