Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 44:24 - អាល់គីតាប

24 ហេតុ​អ្វី​បាន​ជា​ទ្រង់​ពួន មិន​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​យើង​ខ្ញុំ ដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះ‌ជាន់​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ហេតុអ្វីបានជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​ភ្លេច​ទុក្ខវេទនា និង​ការសង្កត់សង្កិន​ដល់​យើងខ្ញុំ​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ពួន មិន​ទត​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ ដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះ‌ជាន់​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ ហើយ​ភ្លេច​សេចក្ដី​វេទនា នឹង​សេចក្ដី ទុក្ខ​លំបាក​របស់​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 44:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​មុខ​នឹង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចាត់​ទុក​ខ្ញុំ ជា​សត្រូវ​នឹង​ទ្រង់​ដូច្នេះ?


អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ឆ្ងាយ​ម៉្លេះ? នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ហេតុ​អ្វី​បាន​ជា​ទ្រង់​សំងំ​ស្ងៀម​ដូច្នេះ?


មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា «អុលឡោះ​មិន​ចាប់​អារម្មណ៍​ទេ! ទ្រង់​បិទ​ភ្នែក ទ្រង់​មិន​មើល​ទាល់​តែ​សោះ!»។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ តើ​ទ្រង់​នៅ​តែ​ភ្លេច​ខ្ញុំ ដល់​ពេល​ណា? តើ​ទ្រង់​នៅ​តែ​មិន​ព្រម​មើល មក​ខ្ញុំ​ដល់​កាល​ណា​ទៀត?


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​អុលឡោះ​ជា​អម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​ក្រោក​ឡើង រក​យុត្តិធម៌​ឲ្យ​ខ្ញុំ សូម​កាន់​ក្តី​ខាង​ខ្ញុំ​ផង!។


ខ្ញុំ​សូម​សួរ​អុលឡោះ​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?។


សូម​កុំ​ប្រគល់​ជីវិត​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​កំពុង​តែ​អស់​សង្ឃឹម​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ដ៏​សាហាវ សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ដ៏​កំសត់​ទុគ៌ត របស់​ទ្រង់​ជា​រៀង​រហូត​ឡើយ។


សូម​កុំ​បំភ្លេច​សំរែក​នៃ​ខ្មាំង​សត្រូវ​របស់​ទ្រង់ គឺ​គេ​បាន​ស្រែក​យ៉ាង​អឺង‌កង​ទាស់​នឹង​ទ្រង់ ឥត​ឈប់​ឈរ​ឡើយ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សំដែង​អំណាច! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ អំណាច​ទ្រង់ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។


អុលឡោះ​ក៏​មាន​បន្ទូល​ថា៖ «យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ហើយ យើង​មុខ​ជា​ឃើញ​ថា ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ ពួក​គេ​ជា​មនុស្ស​ពាល គ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម