Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:22 - អាល់គីតាប

22 អុលឡោះ​អើយ សូម​ក្រោក​ឡើង ការពារ​កិត្តិនាម​របស់​ទ្រង់ សូម​កុំ​បំភ្លេច​ពាក្យ​ដែល​ជន​ល្ងី‌ល្ងើ​ទាំង​នេះ បាន​ត្មះ‌តិះ‌ដៀល​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ឱ​ព្រះ​អើយ សូម​ក្រោកឡើង​កាន់ក្ដី​ឲ្យ​អង្គទ្រង់​ផង សូម​នឹកចាំ​ការត្មះតិះដៀល​វាល់ព្រឹកវាល់ល្ងាច​ចំពោះ​ព្រះអង្គ​ពី​មនុស្ស​ឆោតល្ងង់​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ៙ ឱ​ព្រះ​អើយ សូមក្រោក​ឡើង សូម​ការ​ពារ​កិត្តិនាម​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា ដែល​មនុស្ស​ល្ងី‌ល្ងើ​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ ជា​រៀង​រាល់​ថ្ងៃ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌ជាម្ចាស់​អើយ សូម​ក្រោក​ឡើង ការពារ​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ សូម​កុំ​បំភ្លេច​ពាក្យ​ដែល​ជន​ល្ងី‌ល្ងើ​ទាំង​នេះ បាន​ត្មះ‌តិះ‌ដៀល​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឈរ​ឡើង ផ្ចាញ់​គេ​ពី​ដំណើរ​ទ្រង់ សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា ដែល​មនុស្ស​ល្ងី‌ល្ងើ​បាន​ត្មះ‌តិះដៀល​ដល់​ទ្រង់ រាល់​ថ្ងៃ​ជានិច្ច

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ស្តាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​ខ្ញុំ​ផង! សូម​ទ្រង់​ស្តាប់​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ស្តេច​សាន‌ហេរីប​ផ្ញើ​មក​ជេរ​ប្រមាថ​ទ្រង់​ដ៏​នៅ​អស់‌កល្ប!


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​អុលឡោះ​ជា​អម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​ក្រោក​ឡើង រក​យុត្តិធម៌​ឲ្យ​ខ្ញុំ សូម​កាន់​ក្តី​ខាង​ខ្ញុំ​ផង!។


មនុស្ស​ឥត​គំនិត​តែងតែ​រិះ‌គិត​ថា «គ្មាន​អុលឡោះ​ទេ»។ ពួក​គេ​ជា​មនុស្ស​ពាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ គឺ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ទ្រង់ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​នាម​ទ្រង់!។


ឥឡូវ​នេះ តើ​យើង​ទទួល​ផល​អ្វី? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - គេ​យក​ប្រជា‌ជន​របស់​យើង​ទៅ​ដោយ​មិន​បង់​ថ្លៃ ជន​កំណាច​ទាំង​នោះ​ស្រែក​ជយ‌ឃោស -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - គេ​នាំ​គ្នា​ប្រមាថ​នាម​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម