ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 15:27 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត “ព្រះ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រីស្ទ”។ ក៏ប៉ុន្តែ​នៅពេល​មាន​ចែង​ថា “អ្វីៗ​ទាំងអស់” ត្រូវបាន​ធ្វើឲ្យចុះចូល នោះ​ច្បាស់​ហើយ​ថា មិនមែនរួមបញ្ចូល​ទាំង​ព្រះអង្គ​ដែល​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅក្រោម​ព្រះគ្រីស្ទ​នោះ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ព្រះអង្គ​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យនៅ​ក្រោម​បាទា​ ប៉ុន្ដែ​នៅ​ពេល​ព្រះអង្គ​មាន​បន្ទូល​ថា​ បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ នោះ​ច្បាស់​ជា​មិន​រាប់​ទាំង​ព្រះអង្គ​ផ្ទាល់​ដែល​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ទេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត «ព្រះ​បាន​ដាក់​អ្វីៗ​ទាំង‌អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ» ។ ប៉ុន្ដែ ដែលចែង​ថា «ដាក់​អ្វីៗ​ទាំង‌អស់ឲ្យ​នៅ​ក្រោម» នោះ​ច្បាស់​ហើយ​ថា មិន​មែន​រួម​បញ្ចូល​ទាំង​ព្រះ‌អង្គ​ដែល​ដាក់​អ្វីៗ​ទាំង‌អស់ ឲ្យ​នៅ​ក្រោម​ព្រះគ្រីស្ទ​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ព្រះ‌បាទារបស់​ព្រះ‌គ្រិស្ត​រួច​ស្រេច​ហើយ។ ប៉ុន្តែ កាល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រិស្ត” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះអង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​នោះ​ទេ ព្រះអង្គ​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់​ហើយ តែ​ដែល​ថា បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នោះ​ច្បាស់​ជា​មិន​និយាយ​ពី​ព្រះ ដែល​បង្ក្រាប​គ្រប់​របស់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​នោះ​ទេ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​បាន​ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ជើង​គាត់​រួច​ស្រេច​ហើយ។ ក៏​ប៉ុន្ដែ កាល​អុលឡោះ​មាន​បន្ទូល​ថា ទ្រង់“បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ជើង​របស់​គាត់” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​អុលឡោះ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​អាល់ម៉ា‌ហ្សៀស​នោះ​ទេ ទ្រង់​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អាល់ម៉ា‌ហ្សៀស​ឡើយ។

សូមមើលជំពូក



១ កូរិន‌ថូស 15:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​មានអំណាច​លើ​ស្នាព្រះហស្ត​របស់ព្រះអង្គ ព្រះអង្គ​បាន​ដាក់​របស់សព្វសារពើ​នៅក្រោម​ជើង​គេ


អំណាចគ្រងរាជ្យ សិរីរុងរឿង និង​អាណាចក្រ​ត្រូវបាន​ប្រទាន​ដល់​លោក ដើម្បីឲ្យ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​បម្រើ​លោក អំណាចគ្រងរាជ្យ​របស់លោក​ជា​អំណាចគ្រងរាជ្យ​ដ៏អស់កល្ប ដែល​មិន​ផុតទៅ​ឡើយ ហើយ​អាណាចក្រ​របស់លោក​ជាអាណាចក្រ​ដែល​បំផ្លាញ​មិនបានឡើយ”។


ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ព្រះ​បិតា​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះអង្គ ហើយក៏​ជ្រាប​ដែរ​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ ហើយ​នឹង​យាង​ទៅឯ​ព្រះ​វិញ​។


ព្រះ​បិតា​ទ្រង់​ស្រឡាញ់​ព្រះបុត្រា ហើយ​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះបុត្រា​។


ដោយ​ព្រះចេស្ដានេះ ព្រះ​បាន​ធ្វើសកម្មភាព​ក្នុង​ព្រះ​គ្រីស្ទ ដោយ​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះអង្គ​នៅ​លើមេឃ


ព្រះ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រីស្ទ ព្រមទាំង​ប្រទានឲ្យ​ព្រះគ្រីស្ទ​ធ្វើជា​ក្បាល​លើ​អ្វីៗ​ទាំងអស់​សម្រាប់​ក្រុមជំនុំ​។


កាលពីដើម តើ​ព្រះ​មានបន្ទូល​នឹង​ទូតសួគ៌​មួយណា​ថា​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក” ?


រីឯ​ព្រះអង្គនេះ​វិញ ព្រះអង្គ​បាន​ថ្វាយ​យញ្ញបូជា​ដ៏អស់កល្បជានិច្ច​មួយ​សម្រាប់​បាប ក៏​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ


ព្រះអង្គ​បាន​ធ្វើឲ្យ​របស់​សព្វសារពើ​ចុះចូល​នៅក្រោម​ជើង​គេ”។ ដោយព្រោះព្រះ​បាន​ធ្វើឲ្យ​របស់​សព្វសារពើ​ចុះចូល​នឹង​គេ​ហើយ ដូច្នេះ​គ្មានអ្វី​មិនចុះចូល​នឹង​គេ​នៅសល់​ឡើយ ក៏ប៉ុន្តែ​សព្វថ្ងៃនេះ យើង​មិនទាន់​ឃើញរបស់​សព្វសារពើ​ចុះចូល​នឹង​គេ​នៅឡើយទេ​។


ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ឡើងទៅ​លើមេឃ ហើយ​គង់នៅ​ខាងស្ដាំ​ព្រះ ដែល​បណ្ដា​ទូតសួគ៌ សិទ្ធិអំណាច និង​ឫទ្ធិអំណាច​ចុះចូល​នឹង​ព្រះអង្គ​៕


ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។