១ កូរិនថូស 15:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ដ្បិត «ព្រះបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទរបស់ព្រះអង្គ» ។ ប៉ុន្ដែ ដែលចែងថា «ដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម» នោះច្បាស់ហើយថា មិនមែនរួមបញ្ចូលទាំងព្រះអង្គដែលដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមព្រះគ្រីស្ទនោះឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 ដ្បិត “ព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ”។ ក៏ប៉ុន្តែនៅពេលមានចែងថា “អ្វីៗទាំងអស់” ត្រូវបានធ្វើឲ្យចុះចូល នោះច្បាស់ហើយថា មិនមែនរួមបញ្ចូលទាំងព្រះអង្គដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះគ្រីស្ទនោះឡើយ។ សូមមើលជំពូកKhmer Christian Bible27 ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទា ប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថា បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម នោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមទេ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមព្រះបាទារបស់ព្រះគ្រិស្តរួចស្រេចហើយ។ ប៉ុន្តែ កាលព្រះជាម្ចាស់មានព្រះបន្ទូលថា “ព្រះអង្គបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ត” ដូច្នេះ មិនមែនរាប់បញ្ចូលព្រះអង្គផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់ព្រះគ្រិស្តនោះទេ ព្រះអង្គមិនស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្តឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ពីព្រោះទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទទ្រង់ហើយ តែដែលថា បានបង្ក្រាបគ្រប់ទាំងអស់ នោះច្បាស់ជាមិននិយាយពីព្រះ ដែលបង្ក្រាបគ្រប់របស់ទាំងអស់ នៅក្រោមទ្រង់នោះទេ សូមមើលជំពូកអាល់គីតាប27 អុលឡោះបានដាក់អ្វីៗទាំងអស់នៅក្រោមជើងគាត់រួចស្រេចហើយ។ ក៏ប៉ុន្ដែ កាលអុលឡោះមានបន្ទូលថា ទ្រង់“បង្ក្រាបអ្វីៗទាំងអស់នៅក្រោមជើងរបស់គាត់” ដូច្នេះ មិនមែនរាប់បញ្ចូលអុលឡោះផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់អាល់ម៉ាហ្សៀសនោះទេ ទ្រង់មិនស្ថិតនៅក្រោមអំណាចរបស់អាល់ម៉ាហ្សៀសឡើយ។ សូមមើលជំពូក |
លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។