មនុស្សខ្លៅក្នុងចំណោមប្រជារាស្ត្រអើយ ចូរយល់ច្បាស់! មនុស្សល្ងង់អើយ តើពេលណាអ្នកនឹងមានប្រាជ្ញា?
អេសាយ 1:3 - ព្រះគម្ពីរខ្មែរសាកល គោស្គាល់ម្ចាស់របស់វា ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ ប្រជារាស្ត្ររបស់យើងមិនយល់ច្បាស់ទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគោវាស្គាល់ម្ចាស់ ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែ អ៊ីស្រាអែលមិនស្គាល់សោះ រាស្ត្រយើងមិនពិចារណាទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោស្គាល់ម្ចាស់វា រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ តែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់ ប្រជាជនរបស់យើងមិនចេះពិចារណាសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគោវាស្គាល់ម្ចាស់ ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ រាស្ត្រអញមិនពិចារណាទេ អាល់គីតាប គោស្គាល់ម្ចាស់វា រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ តែប្រជាជនអ៊ីស្រអែលមិនស្គាល់អ្វីទាំងអស់ ប្រជាជនរបស់យើងមិនចេះពិចារណាសោះ! |
មនុស្សខ្លៅក្នុងចំណោមប្រជារាស្ត្រអើយ ចូរយល់ច្បាស់! មនុស្សល្ងង់អើយ តើពេលណាអ្នកនឹងមានប្រាជ្ញា?
មនុស្សអាក្រក់មិនយល់ច្បាស់នូវសេចក្ដីយុត្តិធម៌ឡើយ រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា យល់ច្បាស់ទាំងស្រុង។
មនុស្សខ្ជិលច្រអូសអើយ ចូរទៅរកស្រមោចទៅ! ចូរសង្កេតមើលកិរិយារបស់វា ហើយឲ្យមានប្រាជ្ញាចុះ!
កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
អ្នកបានឃើញការជាច្រើន ប៉ុន្តែមិនយកចិត្តទុកដាក់ទេ ត្រចៀកនៅចំហ ប៉ុន្តែស្ដាប់មិនឮសោះ”។
ពួកគេមិនដឹងទេ ហើយក៏មិនយល់ដែរ ដ្បិតព្រះអង្គបានបាំងភ្នែករបស់ពួកគេមិនឲ្យឃើញ ព្រះអង្គបានបាំងចិត្តរបស់ពួកគេមិនឲ្យចាប់ភ្លឹក។
ពួកគេមានពិណហាប និងពិណបុរាណ ក្រាប់ និងខ្លុយ ព្រមទាំងស្រាទំពាំងបាយជូរក្នុងពិធីជប់លៀងរបស់ពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ក៏មិនពិចារណាអំពីស្នាព្រះហស្តរបស់ព្រះអង្គដែរ។
ដោយហេតុនេះ ប្រជារាស្ត្ររបស់យើងនឹងត្រូវជម្លៀស ដោយសារគ្មានចំណេះដឹង។ អភិជនរបស់ពួកគេត្រឡប់ជាអ្នកអត់ឃ្លានវិញ ហើយហ្វូងមនុស្សរបស់ពួកគេក៏ខះកដោយស្រេកទឹក។
ឆ្កែទាំងនោះសាហាវខាងឯចំណង់អាហារ ក៏មិនស្គាល់ការឆ្អែតឆ្អន់ឡើយ; ពួកគេជាអ្នកគង្វាលដែលមិនស្គាល់ការយល់ច្បាស់; ពួកគេទាំងអស់គ្នាបានបែរចេញទៅតាមផ្លូវរបស់ខ្លួន ម្នាក់ៗទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ឥតមានសល់ម្នាក់ណាឡើយ។
“អ៊ីស្រាអែលទាំងមូលបានរំលងក្រឹត្យវិន័យរបស់ព្រះអង្គហើយ ក៏បានបែរចេញ មិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ ដោយហេតុនេះ បណ្ដាសា និងសម្បថដែលមានសរសេរទុកក្នុងក្រឹត្យវិន័យរបស់ម៉ូសេបាវបម្រើរបស់ព្រះ ត្រូវបានចាក់មកលើយើងខ្ញុំ ដ្បិតយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
អស់អ្នកដែលឮព្រះបន្ទូលនៃអាណាចក្ររបស់ព្រះ ហើយមិនយល់ មេអាក្រក់ក៏មកកញ្ឆក់យកអ្វីដែលត្រូវបានសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលត្រូវបានសាបព្រោះនៅក្បែរផ្លូវ។
ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។
ពួកគេធ្វើព្រងើយនឹងការនេះដោយចេតនា គឺថា ផ្ទៃមេឃមាននៅតាំងពីយូរមកហើយ ហើយផែនដីក៏បង្កើតឡើងចេញពីទឹក និងតាមរយៈទឹក ដោយព្រះបន្ទូលរបស់ព្រះ;