Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:6 - ព្រះគម្ពីរខ្មែរសាកល

6 មនុស្ស​ខ្ជិលច្រអូស​អើយ ចូរ​ទៅ​រក​ស្រមោច​ទៅ​! ចូរ​សង្កេតមើល​កិរិយា​របស់វា ហើយ​ឲ្យ​មានប្រាជ្ញា​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារ‌ណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មានប្រាជ្ញា​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កូន​កម្ជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កូន​កំជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។

សូមមើលជំពូក ចម្លង




សុភា‌សិត 6:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ដែល​រាយ​សំណាញ់​នៅមុខ​ភ្នែក​សត្វស្លាប​ណាមួយ ជា​ការឥតប្រយោជន៍​ទេ​។


ដូចដែល​ទឹកខ្មេះ​ដល់​ធ្មេញ​ជា​យ៉ាងណា ហើយ​ផ្សែង​ដល់​ភ្នែក​ជា​យ៉ាងណា មនុស្ស​ខ្ជិលច្រអូស​ក៏​ជា​យ៉ាងនោះដែរ ដល់​អ្នក​ដែល​ចាត់​គាត់​ឲ្យទៅ​។


ដៃ​ខ្ជិលច្រអូស​ធ្វើឲ្យ​ក្រីក្រ រីឯ​ដៃ​ឧស្សាហ៍​ធ្វើឲ្យ​មានស្ដុកស្ដម្ភ​។


ព្រលឹង​របស់​មនុស្ស​ខ្ជិលច្រអូស​ចេះតែលោភចង់បាន ប៉ុន្តែ​គ្មាន​បាន​អ្វីសោះ រីឯ​ព្រលឹង​របស់​មនុស្ស​ឧស្សាហ៍ នឹង​ត្រូវបាន​បំពេញឲ្យស្កប់ស្កល់​។


ផ្លូវ​របស់​មនុស្ស​ខ្ជិលច្រអូស​ប្រៀបដូចជា​របង​បន្លា រីឯ​គន្លង​របស់​មនុស្ស​ទៀងត្រង់​ប្រៀបដូចជា​មហាវិថី​។


អ្នកដែល​ខ្ជិល​ក្នុង​ការងារ​របស់ខ្លួន អ្នកនោះ​ជា​បងប្អូន​នឹង​អ្នកបំផ្លាញ​។


ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។


មនុស្ស​ខ្ជិលច្រអូស​លូក​ដៃ​របស់​ខ្លួន​ទៅក្នុង​ចាន ក៏​មិន​យក​ដៃ​មកដាក់វិញ សូម្បីតែ​ក្នុង​មាត់​របស់ខ្លួន​។


មនុស្ស​ខ្ជិលច្រអូស​មិន​ភ្ជួររាស់​តាម​រដូវ លុះដល់​រដូវច្រូតកាត់ គាត់​រក​អ្វីច្រូត​មិនបានឡើយ​។


ចំណង់​របស់​មនុស្ស​ខ្ជិលច្រអូស​នឹង​សម្លាប់​ខ្លួនគេ ពីព្រោះ​ដៃ​គេ​បដិសេធមិន​ធ្វើការ​។


មនុស្ស​ខ្ជិលច្រអូស​ពោលថា​៖ “មាន​តោ​នៅ​ខាងក្រៅ ខ្ញុំ​មុខជា​ត្រូវវា​សម្លាប់​នៅកណ្ដាល​ផ្លូវ​មិនខាន​!”។


កូន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់ ហើយ​មានប្រាជ្ញា ចូរ​នាំ​ចិត្ត​អ្នក​ទៅក្នុង​ផ្លូវត្រឹមត្រូវ​ចុះ​!


មាន​បួន​យ៉ាង​ដែល​តូច​នៅលើ​ផែនដី ប៉ុន្តែ​ពួកវា​មានប្រាជ្ញាក្រៃលែង គឺ​:


ស្រមោច​ជា​ពូជ​ដែល​មិន​ខ្លាំង ប៉ុន្តែ​វា​រៀបចំ​អាហារ​របស់វា​ទុក​នៅ​រដូវក្ដៅ​;


មនុស្ស​ខ្ជិលច្រអូស​អើយ តើ​អ្នក​នឹង​ដេក​ដល់ពេលណា​? តើ​អ្នក​នឹង​ក្រោក​ពី​ដំណេក​នៅ​ពេលណា​?


គោ​ស្គាល់​ម្ចាស់​របស់វា ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ស្គាល់​សោះ ប្រជារាស្ត្រ​របស់យើង​មិន​យល់ច្បាស់​ទេ”។


“ចៅហ្វាយ​ក៏​តប​នឹង​គាត់​ថា​: ‘បាវបម្រើ​ដ៏អាក្រក់ និង​ខ្ជិលច្រអូស​អើយ​! អ្នក​បាន​ដឹង​ថា​យើង​ច្រូត​ពី​កន្លែងដែល​យើង​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​យើង​មិន​បាន​ពង្រាយ​ឬ​?


ចូរ​សម្លឹងមើល​ទៅ​បក្សាបក្សីនៅលើអាកាស វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏មិន​ប្រមូលដាក់​ក្នុង​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា ទ្រង់​ចិញ្ចឹម​ពួកវា​។ តើ​អ្នករាល់គ្នា​មិន​មានតម្លៃ​លើសជាង​ពួកវា​ទេ​ឬ​?


ចូរ​មាន​ចិត្តខ្នះខ្នែង កុំ​ខ្ជិលច្រអូស​ឡើយ ចូរ​ឆេះឆួល​ក្នុង​វិញ្ញាណ ហើយ​បម្រើ​ព្រះអម្ចាស់​។


ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ឡើយ គឺ​ឲ្យអ្នករាល់គ្នាធ្វើជា​អ្នកយកតម្រាប់​តាម​ពួក​អ្នក​ដែល​ទទួល​សេចក្ដីសន្យា​ជាមរតក​ដោយ​ជំនឿ និង​ការអត់ធ្មត់​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម