“លោកម្ចាស់នៃយើងខ្ញុំអើយ សូមស្ដាប់យើងខ្ញុំ! លោកជាអ្នកដឹកនាំពីព្រះក្នុងចំណោមយើងខ្ញុំ។ សូមបញ្ចុះសពនេះ នៅក្នុងផ្នូរដែលល្អបំផុតរបស់យើងខ្ញុំចុះ! ក្នុងចំណោមយើងខ្ញុំ គ្មានអ្នកណាឃាត់លោកមិនឲ្យបញ្ចុះសពក្នុងផ្នូរគេឡើយ”។
លោកុប្បត្តិ 32:4 - ព្រះគម្ពីរខ្មែរសាកល ដោយបង្គាប់ពួកគេថា៖ “ពួកអ្នកត្រូវនិយាយនឹងអេសាវចៅហ្វាយរបស់ខ្ញុំដូច្នេះថា: ‘យ៉ាកុបបាវបម្រើរបស់លោក ជម្រាបលោកដូច្នេះ: “ខ្ញុំបានរស់នៅបណ្ដោះអាសន្នជាមួយឡាបាន់ ហើយត្រូវបានពន្យារពេលរហូតដល់ឥឡូវនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយផ្ដាំអ្នកទាំងនោះថា៖ «ចូរអ្នករាល់គ្នាជម្រាបលោកអេសាវជាម្ចាស់របស់ខ្ញុំថា "យ៉ាកុប ជាអ្នកបម្រើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបានស្នាក់នៅជាមួយលោកឡាបាន់រហូតមកដល់ឥឡូវនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានផ្ដែផ្ដាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបលោកអេសាវជាម្ចាស់ខ្ញុំដូចតទៅ: យ៉ាកុប ជាអ្នកបម្រើរបស់លោក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយបង្គាប់ថា ចូរឯងរាល់គ្នាជំរាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបំរើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ អាល់គីតាប គាត់បានផ្តែផ្តាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបអេសាវ ជាចៅហ្វាយខ្ញុំដូចតទៅ: យ៉ាកកូបជាអ្នកបម្រើរបស់អ្នក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។ |
“លោកម្ចាស់នៃយើងខ្ញុំអើយ សូមស្ដាប់យើងខ្ញុំ! លោកជាអ្នកដឹកនាំពីព្រះក្នុងចំណោមយើងខ្ញុំ។ សូមបញ្ចុះសពនេះ នៅក្នុងផ្នូរដែលល្អបំផុតរបស់យើងខ្ញុំចុះ! ក្នុងចំណោមយើងខ្ញុំ គ្មានអ្នកណាឃាត់លោកមិនឲ្យបញ្ចុះសពក្នុងផ្នូរគេឡើយ”។
អេសាវនិយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំហូបសម្លក្រហមខ្លះផង គឺសម្លក្រហមនេះ ពីព្រោះខ្ញុំអស់កម្លាំង!”។ ដោយហេតុនេះ គេដាក់ឈ្មោះគាត់ថាអេដំ។
សូមឲ្យប្រជាជាតិនានាបម្រើឯង សូមឲ្យជាតិសាសន៍ទាំងឡាយក្រាបចុះនៅចំពោះឯង; សូមឲ្យឯងបានជាចៅហ្វាយលើបងប្អូនរបស់ឯង សូមឲ្យពួកកូនប្រុសរបស់ម្ដាយឯងក្រាបចុះនៅចំពោះឯង។ សូមឲ្យអ្នកដែលដាក់បណ្ដាសាឯង ត្រូវបណ្ដាសាវិញ; សូមឲ្យអ្នកដែលឲ្យពរឯង មានព្រះពរវិញ!”។
អ៊ីសាកឆ្លើយនឹងអេសាវថា៖ “មើល៍! ឪពុកបានតាំងវាជាចៅហ្វាយលើឯង ហើយប្រគល់បងប្អូនទាំងអស់របស់វាទៅវាទុកជាបាវបម្រើ ព្រមទាំងបានទ្រទ្រង់វាដោយស្រូវ និងស្រាទំពាំងបាយជូរថ្មីផង។ កូនអើយ ឥឡូវនេះ ឪពុកអាចធ្វើអ្វីសម្រាប់ឯងបាន?”។
ម្ភៃឆ្នាំនេះ ខ្ញុំបាននៅក្នុងផ្ទះលោកអ៊ំ ទាំងបម្រើលោកអ៊ំ——ដប់បួនឆ្នាំដើម្បីបានកូនស្រីទាំងពីររបស់លោកអ៊ំ ប្រាំមួយឆ្នាំដើម្បីបានហ្វូងសត្វរបស់លោកអ៊ំ——ប៉ុន្តែលោកអ៊ំបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដប់ដងហើយ។
នោះអ្នកត្រូវឆ្លើយថា: ‘ទាំងនេះជារបស់យ៉ាកុបបាវបម្រើរបស់លោក ជាជំនូនដែលជូនមកអេសាវលោកម្ចាស់នៃខ្ញុំ។ មើល៍! គាត់ក៏កំពុងមកតាមក្រោយយើងខ្ញុំដែរ’”។
ខ្ញុំមានគោ លា ហ្វូងចៀម បាវបម្រើប្រុស និងបាវបម្រើស្រី; ខ្ញុំបានចាត់គេឲ្យមកប្រាប់លោកម្ចាស់នៃខ្ញុំ ដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក”’”។
សូមលោកម្ចាស់នៃខ្ញុំអញ្ជើញទៅខាងមុខបាវបម្រើរបស់លោកចុះ រីឯខ្ញុំវិញ ខ្ញុំនឹងនាំពួកវាទៅយឺតៗតាមដំណើររបស់ហ្វូងសត្វដែលនៅមុខខ្ញុំ និងតាមដំណើររបស់កូនក្មេង រហូតដល់ខ្ញុំទៅដល់លោកម្ចាស់នៃខ្ញុំនៅសៀរ”។
អេសាវសួរទៀតថា៖ “តើក្បួនដង្ហែទាំងអស់នេះដែលខ្ញុំបានជួប មានន័យដូចម្ដេច?”។ យ៉ាកុបតបថា៖ “គឺដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំ”។
ប្រសិនបើអ្នកធ្វើល្អ តើមិនត្រូវបានទទួលយកទេឬ? ប៉ុន្តែប្រសិនបើអ្នកមិនធ្វើល្អ នោះបាបក្រាបនៅមាត់ទ្វារហើយ។ បំណងប្រាថ្នារបស់វាគឺមានចំពោះអ្នក ប៉ុន្តែអ្នកត្រូវតែគ្រប់គ្រងលើវាវិញ”។
ដោយការអត់ធ្មត់យ៉ាងយូរ គេអាចលួងលោមអ្នកដឹកនាំ ហើយអណ្ដាតទន់ភ្លន់ក៏អាចបំបាក់ឆ្អឹងបានដែរ។
នោះកូនរបស់ខ្ញុំអើយ ចូរធ្វើដូច្នេះ ដើម្បីរំដោះខ្លួនចេញចុះ ដ្បិតអ្នកបានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកជិតខាងរបស់អ្នកហើយ ដូច្នេះចូរទៅបន្ទាបខ្លួន ហើយអង្វរអ្នកជិតខាងរបស់អ្នកចុះ;
ប្រសិនបើកំហឹងរបស់មេគ្រប់គ្រងឆួលឡើងទាស់នឹងអ្នក កុំចាកចោលកន្លែងរបស់អ្នកឡើយ ដ្បិតភាពស្ងប់ស្ងាត់អាចរម្ងាប់កំហុសដ៏ធំបាន។
នេះជាទំនាយស្ដីអំពីពួកឌូម៉ា: មានម្នាក់ស្រែកមកខ្ញុំពីសៀរថា៖ “អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?”។
ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។
ដូចសារ៉ាដែលស្ដាប់បង្គាប់អ័ប្រាហាំ ទាំងហៅលោកថាលោកម្ចាស់ទៀតផង។ ប្រសិនបើអ្នករាល់គ្នាធ្វើល្អដោយមិនភ័យខ្លាចចំពោះសេចក្ដីគំរាមកំហែងណាមួយ នោះអ្នករាល់គ្នាបានជាកូនរបស់សារ៉ាដែរ។