Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 36 - ព្រះគម្ពីរខ្មែរសាកល


វង្សត្រកូលរបស់អេសាវ

1 នេះ​ជា​វង្សត្រកូល​របស់​អេសាវ (​អេសាវ​គឺ​អេដំ​)​:

2 អេសាវ​បាន​យក​ប្រពន្ធ​ពី​ស្រី​កាណាន គឺ​អ័ដា​កូនស្រី​របស់​អេឡូន​ជនជាតិហេត និង​អ័ហូលីបាម៉ា​ដែលជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​ជនជាតិហេវី

3 ព្រមទាំង​បាសម៉ាត​កូនស្រី​របស់​អ៊ីសម៉ាអែល ដែលនាងជា​ប្អូនស្រី​របស់​នេបាយ៉ូត​។

4 អ័ដា​បង្កើត​អេលីផាស​ឲ្យ​អេសាវ ហើយ​បាសម៉ាត​បង្កើត​រេហួល

5 រីឯ​អ័ហូលីបាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​អេសាវ​ដែល​កើតមក​ដល់​គាត់​នៅ​ដែនដី​កាណាន​។

6 ក្រោយមក អេសាវ​នាំ​ប្រពន្ធ​របស់គាត់ កូនប្រុស​កូនស្រី និង​អស់ទាំង​អ្នកផ្ទះ​របស់គាត់ ព្រមទាំង​ហ្វូងសត្វស្រុក សត្វចិញ្ចឹម​គ្រប់ប្រភេទ និង​គ្រប់ទាំង​ទ្រព្យសម្បត្តិ​របស់គាត់​ដែល​គាត់​រកបាន​នៅ​ដែនដី​កាណាន ហើយ​ចេញ​ទៅ​ស្រុក​មួយ ឃ្លាតពី​យ៉ាកុប​ប្អូនប្រុស​របស់គាត់​។

7 ដ្បិត​ទ្រព្យសម្បត្តិ​របស់ពួកគេទាំងពីរ​មាន​ច្រើន​ពេក មិនអាច​រស់នៅ​ជាមួយគ្នា​បាន ហើយ​ទឹកដី​ដែល​ពួកគេ​ស្នាក់នៅបណ្ដោះអាសន្ន​នោះ មិនអាច​ទ្រទ្រង់​ពួកគេ​បានទេ ព្រោះតែ​ហ្វូងសត្វ​របស់ពួកគេ​។

8 ដូច្នេះ អេសាវ​ក៏​តាំងលំនៅ​តាម​តំបន់ភ្នំ​សៀរ (​អេសាវ​គឺ​អេដំ​)​។

9 នេះ​ជា​វង្សត្រកូល​របស់​អេសាវ​ដូនតា​របស់​ជនជាតិអេដំ​នៅ​តំបន់ភ្នំ​សៀរ​។

10 នេះ​ជា​ឈ្មោះ​របស់​កូនចៅ​អេសាវ​: អេលីផាស​ជា​កូនប្រុស​របស់​អ័ដា​ប្រពន្ធ​អេសាវ រេហួល​ជា​កូនប្រុស​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។

11 ពួក​កូនប្រុស​របស់​អេលីផាស មាន​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស​។

12 ឯ​ធីមណា​ជា​ប្រពន្ធចុង​របស់​អេលីផាស​កូនប្រុស​របស់​អេសាវ​; នាង​បង្កើត​អាម៉ាលេក​ឲ្យ​អេលីផាស​។ អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​អ័ដា​ប្រពន្ធ​អេសាវ​។

13 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​រេហួល​: ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។

14 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ (​នាងជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​) នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​ឲ្យ​អេសាវ​។

15 ទាំងនេះ​ជា​ពួក​មេដឹកនាំ​ក្នុង​កូនចៅ​របស់​អេសាវ គឺក្នុង​កូនចៅ​របស់​អេលីផាស​កូនច្បង​របស់​អេសាវ មាន​មេដឹកនាំ​ថេម៉ាន មេដឹកនាំ​អូម៉ារ មេដឹកនាំ​សេផូរ មេដឹកនាំ​កេណាស

16 មេដឹកនាំ​កូរ៉ា មេដឹកនាំ​កាថាម និង​មេដឹកនាំ​អាម៉ាលេក​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​អេលីផាស​នៅ​ដែនដី​អេដំ ពួកគេ​ជា​កូនចៅ​របស់​អ័ដា​។

17 ទាំងនេះ​ជា​កូនចៅ​របស់​រេហួល​ដែលជា​កូន​របស់​អេសាវ គឺ​មេដឹកនាំ​ណាហាត់ មេដឹកនាំ​សេរ៉ាស មេដឹកនាំ​សាំម៉ា និង​មេដឹកនាំ​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​រេហួល​នៅ​ដែនដី​អេដំ ពួកគេ​ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។

18 ទាំងនេះ​ជា​កូនចៅ​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ គឺ​មេដឹកនាំ​យេអ៊ូស មេដឹកនាំ​យ៉ាឡាម និង​មេដឹកនាំ​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​អ័ហូលីបាម៉ា​កូនស្រី​របស់​អ័ណា ដែលជា​ប្រពន្ធ​របស់​អេសាវ​។

19 អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​អេសាវ (​អេសាវ​គឺ​អេដំ​) និង​ជា​មេដឹកនាំ​របស់ពួកគេ​។


វង្សត្រកូលរបស់សៀរ

20 ទាំងនេះ​ជា​កូនចៅ​របស់​សៀរ​ជនជាតិហូរី ដែល​រស់នៅ​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ណា

21 ឌីសុន អេស៊ើរ និង​ឌីសាន​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិហូរី ជា​កូនចៅ​របស់​សៀរ នៅ​ដែនដី​អេដំ​។

22 ពួក​កូនប្រុស​របស់​ឡូថាន មាន​ហូរី និង​ហេម៉ាម ហើយ​ប្អូនស្រី​របស់​ឡូថាន គឺ​ធីមណា​។

23 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​សូបាល គឺ​អាលវ៉ាន ម៉ាណាហាត់ អេបាល សេផូរ និង​អូណាម​។

24 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​ស៊ីបៀន គឺ​អ័យ៉ា និង​អ័ណា​។ អ័ណា​នេះ​ហើយ ដែល​រកឃើញ​ប្រភពទឹកក្ដៅ​នៅ​ទីរហោស្ថាន ពេល​គាត់​ឃ្វាល​លា​ឲ្យ​ស៊ីបៀន​ឪពុក​របស់គាត់​។

25 ទាំងនេះ​ជា​កូន​ៗ​របស់​អ័ណា គឺ​ឌីសុន និង​អ័ហូលីបាម៉ា​ជា​កូនស្រី​របស់​អ័ណា​។

26 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​ឌីសុន គឺ​ហែមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន​។

27 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន​។

28 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​ឌីសាន គឺ​អ៊ូស និង​អ័រ៉ាន​។

29 ទាំងនេះ​ជា​ពួក​មេដឹកនាំ​របស់​ជនជាតិហូរី គឺ​មេដឹកនាំ​ឡូថាន មេដឹកនាំ​សូបាល មេដឹកនាំ​ស៊ីបៀន មេដឹកនាំ​អ័ណា

30 មេដឹកនាំ​ឌីសុន មេដឹកនាំ​អេស៊ើរ និង​មេដឹកនាំ​ឌីសាន​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិហូរី តាមលំដាប់​មេដឹកនាំ​របស់ពួកគេ​នៅ​ស្រុក​សៀរ​។


បណ្ដាស្ដេចនៃអេដំ

31 បណ្ដា​ស្ដេច​ដែល​គ្រងរាជ្យ​នៅ​ដែនដី​អេដំ មុនពេល​មាន​ស្ដេច​គ្រងរាជ្យ​លើ​កូនចៅ​អ៊ីស្រាអែល គឺ​ដូចតទៅ​:

32 បេឡា​បុត្រ​របស់​បេអ៊រ​គ្រងរាជ្យ​នៅ​អេដំ ហើយ​ឈ្មោះ​ទីក្រុង​របស់ទ្រង់ គឺ​ឌីនហាបា​។

33 បេឡា​ក៏​សោយទិវង្គត នោះ​យ៉ូបាប់​បុត្រ​របស់​សេរ៉ាស​ពី​បុសរ៉ា​បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់​។

34 យ៉ូបាប់​ក៏​សោយទិវង្គត នោះ​ហ៊ូសាម​ពី​ស្រុក​ថេម៉ាន​បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់​។

35 ហ៊ូសាម​ក៏​សោយទិវង្គត នោះ​ហាដាឌ​បុត្រ​របស់​បេដាឌ​ដែល​វាយ​ជនជាតិម៉ាឌាន​នៅ​វាល​ម៉ូអាប់ បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់ ហើយ​ឈ្មោះ​ទីក្រុង​របស់ទ្រង់ គឺ​អាវីត​។

36 ហាដាឌ​ក៏​សោយទិវង្គត នោះ​សាំឡា​ពី​ម៉ាសរេកា​បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់​។

37 សាំឡា​ក៏​សោយទិវង្គត នោះ​សូល​ពី​រេហូបូត​ដែលនៅ​ទន្លេធំ បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់​។

38 សូល​ក៏​សោយទិវង្គត នោះ​បាល-ហាណាន់​បុត្រ​របស់​អ័កបោរ បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់​។

39 បាល-ហាណាន់​បុត្រ​របស់​អ័កបោរ​ក៏​សោយទិវង្គត នោះ​ហាដារ​បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់​។ ឈ្មោះ​ទីក្រុង​របស់ទ្រង់ គឺ​ប៉ាវ រីឯ​នាម​របស់​មហេសី​ទ្រង់ គឺ​មហេថាបែល ជា​បុត្រី​របស់​ម៉ាតរេឌ​ដែលជា​បុត្រី​របស់​មេសាហាប់​។


ពួកមេដឹកនាំនៃអេដំ

40 ទាំងនេះ​ជា​ឈ្មោះ​របស់​ពួក​មេដឹកនាំ​ពី​អេសាវ តាម​អម្បូរ​របស់ពួកគេ តាម​តំបន់​របស់ពួកគេ តាម​ឈ្មោះ​របស់ពួកគេ គឺ​មេដឹកនាំ​ធីមណា មេដឹកនាំ​អាលវ៉ា មេដឹកនាំ​យេថេត

41 មេដឹកនាំ​អ័ហូលីបាម៉ា មេដឹកនាំ​អេឡា មេដឹកនាំ​ពីណូន

42 មេដឹកនាំ​កេណាស មេដឹកនាំ​ថេម៉ាន មេដឹកនាំ​មីបសារ

43 មេដឹកនាំ​ម៉ាកឌាល និង​មេដឹកនាំ​អ៊ីរ៉ាម​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិអេដំ តាម​ទីស្នាក់អាស្រ័យ​របស់ពួកគេ​នៅក្នុង​ទឹកដី​កម្មសិទ្ធិ​របស់ពួកគេ​។ អេសាវ​នេះ​ហើយ ជា​ដូនតា​របស់​ជនជាតិអេដំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម