លោកុប្បត្តិ 32:4 - អាល់គីតាប4 គាត់បានផ្តែផ្តាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបអេសាវ ជាចៅហ្វាយខ្ញុំដូចតទៅ: យ៉ាកកូបជាអ្នកបម្រើរបស់អ្នក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ដោយបង្គាប់ពួកគេថា៖ “ពួកអ្នកត្រូវនិយាយនឹងអេសាវចៅហ្វាយរបស់ខ្ញុំដូច្នេះថា: ‘យ៉ាកុបបាវបម្រើរបស់លោក ជម្រាបលោកដូច្នេះ: “ខ្ញុំបានរស់នៅបណ្ដោះអាសន្នជាមួយឡាបាន់ ហើយត្រូវបានពន្យារពេលរហូតដល់ឥឡូវនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដោយផ្ដាំអ្នកទាំងនោះថា៖ «ចូរអ្នករាល់គ្នាជម្រាបលោកអេសាវជាម្ចាស់របស់ខ្ញុំថា "យ៉ាកុប ជាអ្នកបម្រើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបានស្នាក់នៅជាមួយលោកឡាបាន់រហូតមកដល់ឥឡូវនេះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 លោកបានផ្ដែផ្ដាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបលោកអេសាវជាម្ចាស់ខ្ញុំដូចតទៅ: យ៉ាកុប ជាអ្នកបម្រើរបស់លោក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដោយបង្គាប់ថា ចូរឯងរាល់គ្នាជំរាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបំរើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ សូមមើលជំពូក |
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបចុះចំពោះកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបចុះចំពោះកូន! អ្នកណាដាក់បណ្តាសាកូន អ្នកនោះមុខជាទទួលបណ្តាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
«លោក សូមមេត្តាស្តាប់យើងខ្ញុំសិន! អុលឡោះបានប្រទានឲ្យអ្នកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមអ្នកបញ្ចុះសពភរិយារបស់អ្នក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យអ្នកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់អ្នកឡើយ»។
ខ្ញុំបានរស់នៅជាមួយក្រុមគ្រួសារលោកឪពុក អស់រយៈពេលម្ភៃឆ្នាំមកហើយ ខ្ញុំបាននៅបម្រើលោកឪពុកដប់បួនឆ្នាំ ដើម្បីបានកូនស្រីទាំងពីររបស់លោកឪពុក មកធ្វើជាភរិយា ហើយប្រាំមួយឆ្នាំទៀត ដើម្បីឲ្យបានហ្វូងចៀមរបស់លោកឪពុក។ ប៉ុន្តែ លោកឪពុកបានផ្លាស់ប្តូរថ្លៃឈ្នួលរបស់ខ្ញុំដល់ទៅដប់ដង។