Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:5 - ព្រះគម្ពីរខ្មែរសាកល

5 ខ្ញុំ​មាន​គោ លា ហ្វូងចៀម បាវបម្រើប្រុស និង​បាវបម្រើស្រី​; ខ្ញុំ​បាន​ចាត់​គេ​ឲ្យមក​ប្រាប់​លោកម្ចាស់​នៃខ្ញុំ ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក”’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​អ្នក​បម្រើ​ប្រុស​ស្រី។ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​ពី​លោក​ម្ចាស់"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្ញុំ​មាន​គោ លា ចៀម និង​មាន​អ្នក​បម្រើ​ប្រុស​ស្រី​ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្ដី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជំរាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​មាន គោ លា ចៀម និង​មាន​អ្នក​បម្រើ​ប្រុស​ស្រី ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្តី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បានជាស្ដុកស្ដម្ភ​យ៉ាងក្រៃលែង គឺ​គាត់​មាន​ហ្វូងសត្វ​ច្រើន ក៏​មាន​បាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំង​អូដ្ឋ និង​លា​ផង​៕


គ្រប់ទាំង​ទ្រព្យសម្បត្តិ​ដែល​ព្រះ​បាន​ដកយក​ពី​ឪពុក​របស់ពួកខ្ញុំ គឺជា​របស់​ពួកខ្ញុំ និង​កូន​ៗ​របស់ពួកខ្ញុំ​។ ដូច្នេះ​ឥឡូវនេះ សូម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​បង​ចុះ”។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ត្រឡប់​ទៅ​ស្រុក​របស់​ឪពុក​អ្នក និង​សាច់ញាតិ​របស់អ្នក​វិញ​ចុះ យើង​នឹង​នៅ​ជាមួយ​អ្នក”។


សូម​ទទួលយក​ជំនូន​របស់ខ្ញុំ​ដែល​បាន​នាំមក​ជូន​បង​ចុះ ដោយព្រោះ​ព្រះ​បាន​មេត្តា​ដល់​ខ្ញុំ និង​ដោយព្រោះ​ខ្ញុំ​មាន​គ្រប់គ្រាន់”។ យ៉ាកុប​បាន​ទទូច​ដល់​គាត់ ទើប​គាត់​ទទួលយក​។


អេសាវ​ក៏​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទុក​មនុស្ស​ខ្លះ​ដែល​នៅជាមួយ​ខ្ញុំ ឲ្យ​នៅជាមួយ​ឯង​ដែរ”។ ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ហេតុអ្វី​ត្រូវធ្វើ​ដូច្នេះ​? សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង”។


អេសាវ​សួរ​ទៀត​ថា​៖ “តើ​ក្បួនដង្ហែ​ទាំងអស់​នេះ​ដែល​ខ្ញុំ​បាន​ជួប មានន័យ​ដូចម្ដេច​?”។ យ៉ាកុប​តបថា​៖ “គឺ​ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ”។


ពួកគេ​តបថា​៖ “លោក​បាន​សង្គ្រោះជីវិត​យើងខ្ញុំ​; សូមឲ្យ​យើងខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ផង នោះ​យើងខ្ញុំ​នឹង​ធ្វើជា​បាវបម្រើ​របស់​ផារ៉ោន”។


ផ្ទុយទៅវិញ ប្រសិនបើ​បាវបម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ក្រមកដល់’ រួច​ចាប់ផ្ដើម​វាយ​បាវបម្រើ​ទាំងប្រុសទាំងស្រី ព្រមទាំង​ស៊ីផឹក​ស្រវឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម