Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:8 - ព្រះគម្ពីរខ្មែរសាកល

8 ដូច្នេះ អេសាវ​ក៏​តាំងលំនៅ​តាម​តំបន់ភ្នំ​សៀរ (​អេសាវ​គឺ​អេដំ​)​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ លោក​អេសាវ​តាំង​ទី​លំនៅ​នៅ​ស្រុក​ភ្នំ​សៀរ (អេសាវ គឺ​អេដុម)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ អេសាវ​គាត់​តាំង​ទី​លំនៅ​នៅ​ត្រង់​ភ្នំ​សៀរ ឯ​អេសាវ នោះ​គឺ​ជា​អេដំម។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដុម​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ជនជាតិហូរី​នៅ​តំបន់ភ្នំ​សៀរ រហូតដល់​អែល-ប៉ារ៉ាន​ដែល​នៅជិត​ទីរហោស្ថាន​។


អេសាវ​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​ហូប​សម្លក្រហម​ខ្លះ​ផង គឺ​សម្លក្រហម​នេះ ពីព្រោះ​ខ្ញុំ​អស់កម្លាំង​!”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គាត់​ថា​អេដំ​។


យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ


ដោយ​បង្គាប់​ពួកគេ​ថា​៖ “ពួកអ្នក​ត្រូវ​និយាយ​នឹង​អេសាវ​ចៅហ្វាយ​របស់ខ្ញុំ​ដូច្នេះ​ថា​: ‘យ៉ាកុប​បាវបម្រើ​របស់លោក ជម្រាប​លោក​ដូច្នេះ​: “ខ្ញុំ​បាន​រស់នៅបណ្ដោះអាសន្ន​ជាមួយ​ឡាបាន់ ហើយ​ត្រូវបាន​ពន្យារពេល​រហូតដល់​ឥឡូវនេះ​។


នេះ​ជា​វង្សត្រកូល​របស់​អេសាវ (​អេសាវ​គឺ​អេដំ​)​:


មេដឹកនាំ​ម៉ាកឌាល និង​មេដឹកនាំ​អ៊ីរ៉ាម​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិអេដំ តាម​ទីស្នាក់អាស្រ័យ​របស់ពួកគេ​នៅក្នុង​ទឹកដី​កម្មសិទ្ធិ​របស់ពួកគេ​។ អេសាវ​នេះ​ហើយ ជា​ដូនតា​របស់​ជនជាតិអេដំ​៕


នេះ​ជា​វង្សត្រកូល​របស់​អេសាវ​ដូនតា​របស់​ជនជាតិអេដំ​នៅ​តំបន់ភ្នំ​សៀរ​។


ប៉ុន្តែ​ស្អប់​អេសាវ​។ យើង​បាន​ធ្វើឲ្យ​តំបន់ភ្នំ​របស់អេសាវ​ទៅជា​ទីស្ងាត់ជ្រងំ ហើយ​ទុក​មរតក​របស់គាត់​ឲ្យ​ឆ្កែព្រៃ​នៃ​ទីរហោស្ថាន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម