រ៉ូម 3:19 - ព្រះគម្ពីរខ្មែរសាកល យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។ Khmer Christian Bible យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីវិន័យ ដើម្បីបិទមាត់មនុស្សទាំងអស់ ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯគ្រប់ទាំងសេចក្ដីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយទាំងមូលជាប់មានទោសនៅចំពោះព្រះ អាល់គីតាប យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។ |
ប៉ុន្តែព្រះរាជានឹងអរសប្បាយក្នុងព្រះ អស់អ្នកដែលស្បថដោយអាងព្រះអង្គនឹងអួត ដ្បិតមាត់របស់អ្នកដែលនិយាយមុសានឹងត្រូវបានបិទ៕
នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។
ពួកគេឮដូច្នេះ ក៏ចេញទៅម្នាក់ម្ដងៗចាប់ពីមនុស្សចាស់ជាងគេ ហើយសល់តែព្រះអង្គ និងស្ត្រីដែលនៅកណ្ដាលនោះប៉ុណ្ណោះ។
ពោលគឺ តាំងពីការនិម្មិតបង្កើតពិភពលោកមកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះដែលយើងមើលមិនឃើញ គឺព្រះចេស្ដាដ៏អស់កល្បរបស់ព្រះអង្គ និងលក្ខណៈជាព្រះ ត្រូវគេឃើញច្បាស់ ហើយត្រូវគេយល់ តាមរយៈអ្វីៗដែលបានបង្កើតមក ធ្វើឲ្យគេមិនអាចដោះសាបានឡើយ។
មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។
មិនមែនដូច្នោះជាដាច់ខាត! ទោះបីមនុស្សគ្រប់គ្នាជាអ្នកភូតភរក៏ដោយ ក៏ព្រះនៅតែពិតត្រង់ដែរ។ ដូចដែលមានសរសេរទុកមកថា: “ដើម្បីឲ្យព្រះអង្គត្រូវបានបញ្ជាក់ថាសុចរិត នៅពេលព្រះអង្គមានបន្ទូល ហើយមានជ័យជម្នះ នៅពេលគេជំនុំជម្រះព្រះអង្គ”។
ចុះម្ដេចទៅ? តើជនជាតិយូដាយើងល្អជាងឬ? មិនមែនទាល់តែសោះ! យើងបានបញ្ជាក់ហើយថា ទាំងជនជាតិយូដា និងសាសន៍ដទៃសុទ្ធតែស្ថិតនៅក្រោមបាប
អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ ដ្បិតមានសរសេរទុកមកថា:“អស់អ្នកដែលមិនកាន់ខ្ជាប់ និងមិនប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលមានសរសេរទុកក្នុងគម្ពីរក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ”។
អ្នកដែលចង់នៅក្រោមក្រឹត្យវិន័យអើយ ចូរប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនបានឮអ្វីដែលក្រឹត្យវិន័យចែងមកទេឬ?
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាត្រូវព្រះវិញ្ញាណដឹកនាំ នោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ។